ខឹង​មិន​ឲ្យ​ខ្ចី​សៀវភៅ បុរស​ម្នាក់​ស្ទុះ​ទៅចាក់​ ទាំងបុគ្គលិក និង​អ្នក​អាន​សៀវ​ភៅ​ក្នុង​បណ្ណា​ល័យ

(ជប៉ុន)៖ បុរសម្នាក់ត្រូវចាប់ខ្លួន ពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីចាក់មនុស្ស៤នាក់ នៅក្នុងបណ្ណាល័យមួយស្ថិត នៅទីក្រុង Fukushima ប្រទេសជប៉ុន ដោយគ្រាន់ តែគេប្រាប់មិនឲ្យខ្ចីសៀវភៅប៉ុណ្ណោះ។

ជនបង្កហេតុអាយុ៣៤ឆ្នាំ ឈ្មោះ Ryo Hirano បានទាញកាំបិតចាក់បុគ្គលិកបណ្ណាល័យពីរនាក់ និងអ្នកចូលទៅអានសៀវភៅពីរនាក់ទៀត ព្រោះតែផ្ទុះកំហឹង ដែលគេមិនឲ្យខ្ចីសៀវភៅច្រើនក្បាល ពីបណ្ណាល័យ បន្ទាប់ពីជននេះខំប្រមូលបានសៀវភៅទាំងនោះរួចហើយ។

បុគ្គលិកវ័យចំណាស់ម្នាក់ អាយុ៥១ឆ្នាំបានប្រាប់ជនដៃដល់ថា គេមិនអាចខ្ចីសៀវភៅពីបណ្ណាល័យបាន ព្រោះតែគ្មានអាសយដ្ឋានរស់នៅក្នុងទីក្រុង Fukushima ជាហេតុធ្វើឲ្យជននេះខឹង ទាញកាំបិតចេញពីហោប៉ៅ ស្ទុះទៅចាក់ទាំងបុគ្គលិកនិងអ្នកអានសៀវភៅ ក្នុងបណ្ណាល័យពីរនាក់ឲ្យរងរបួស តែសំណាងល្អមានអ្នកអានផ្សេងទៀត ឃើញហេតុ ការណ៍ក៏ប្រញាប់ទូរស័ព្ទរាយការណ៍ ប្រាប់ប៉ូលិសឲ្យមកកាន់កន្លែង កើតហេតុទើប ជនដៃដល់ត្រូវចាប់ខ្លួនភ្លាមៗដែរ៕
ខឹង​មិន​ឲ្យ​ខ្ចី​សៀវភៅ បុរស​ម្នាក់​ស្ទុះ​ទៅចាក់​ ទាំងបុគ្គលិក និង​អ្នក​អាន​សៀវ​ភៅ​ក្នុង​បណ្ណា​ល័យ

ប្រភព៖ khmertalking

  • ខឹង​មិន​ឲ្យ​ខ្ចី​សៀវភៅ បុរស​ម្នាក់​ស្ទុះ​ទៅចាក់​ ទាំងបុគ្គលិក និង​អ្នក​អាន​សៀវ​ភៅ​ក្នុង​បណ្ណា​ល័យ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: