រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

រូបថតដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលចំនួន ៧សន្លឹក បង្ហាញឲ្យឃើញពីកងទ័ពជើងទឹកកំពុងរៀបចំ និងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ កាលពី៧០ឆ្នាំមុន ត្រូវបាននាំត្រឡប់មកវិញ រួមជាមួយការចាក់ពណ៌យ៉ាងស្រស់ស្អាត។ រូបថតដែលបានបង្ហាញឲ្យឃើញ ទាហានអង់គ្លេស អាមេរិក និងហ្វាំងឡង់ នៅឯឆ្នេរសមុទ្រជប៉ុន និងរុស្ស៊ី ក្នុងអំឡុងសង្គ្រាមលោកលើកទី២នេះ ត្រូវបានចាក់ពណ៌ដោយលោក Jared Enos ជាអ្នកបច្ចេកទេសសង្គ្រោះបន្ទាន់ មកពីទីក្រុង North Kingstown រដ្ឋ Rhode Island សហរដ្ឋអាមេរិក។ បុរសវ័យ១៩ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា គាត់ចំណាយពេលមួយឆ្នាំមុនក្នុងការចាក់ពណ៌រូបថតសខ្មៅ ឲ្យក្លាយជារូបថតដែលមានពណ៌យ៉ាងស្រស់ស្អាត ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានមើលឃើញពីទិដ្ឋភាព ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ច្បាស់ និងត្រជាក់ភ្នែក។

តោះ! ទៅមើលរូបថត ៧សន្លឹកនោះទាំងអស់គ្នា៖

១) ខ្សែរ៉តជួយសង្គ្រោះមនុស្ស ត្រូវបានប្រើប្រាស់ដើម្បីផ្ទេរមនុស្សពីនាវាមួយ ទៅនាវាមួយផ្សេងទៀត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៤២
រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

២) ទាហាន៣នាក់ កំពុងជិះចូលទៅរកកងល្បាតរបស់សត្រូវនៅលើឆ្នេរសមុទ្រ នៅឯកោះ Teikansaariក្នុងប្រទេសហ្វាំងឡង់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤១

រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

៣) ទាហានជើងទឹកហ្វាំងឡង់ដាក់ពង្រាយមីន នៅឈូងសមុទ្រហ្វាំងឡង់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៤២

រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

៤) នាវាកងទ័ពជើងទឹកអង់គ្លេស ប្រភេទ T-Class បើកបណ្ដែតទៅក្បែរ នាវាដឹកយន្តហោះចម្បាំងអាមេរិក ប្រភេទ USS Wasp (CV-18) ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ក្នុងខែសីហា ឆ្នាំ១៩៤៥

រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

៥) កងម៉ារីនអាមេរិកធ្វើដំណើរយ៉ាងលឿន ឆ្ពោះទៅឆ្នេរ Iwo Jima ដែលជាសមរភូមិដ៏ធំមួយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៤៥

រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

៦) នាវាការពារឆ្នេរសមុទ្រហ្វាំងឡង់ ឈ្មោះ Ilmarinen ចាកចេញដើម្បីប្រយុទ្ធ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៤១

រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

៧) កងម៉ារីនអាមេរិករៀបក្បួនជាជួរក្នុងការវាយប្រហារទៅលើឆ្នេរ Okinawa នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៤៥

រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២

ប្រែសម្រួល៖ sabay
ប្រភព៖ Dailymail

  • រូប​ថត​​ពណ៌​៧​សន្លឹក​ដ៏​កម្រ បង្ហាញ​ទិដ្ឋភាព​ពិត​ៗ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: