ប្តី​ធ្វើការ​ឆ្ងាយ ឆោមឆាយ​ឆាត​ទៅ​ប្រុស​ក្មេង​ហៅ​មក​រួមរ័ក​ក្នុងផ្ទះ​របស់​ខ្លួន

ប្តី​ធ្វើការ​ឆ្ងាយ ឆោមឆាយ​ឆាត​ទៅ​ប្រុស​ក្មេង​ហៅ​មក​រួមរ័ក​ក្នុងផ្ទះ​របស់​ខ្លួន



ខេត្ត​ត្បូងឃ្មុំ ៖ តាម​រយៈ​ការ​ឆាត (Chat)​ តាម​ហ្វេ​សប៊ុ​ក ធ្វើ​ឲ្យ​ស្ត្រី​កូន​២​ម្នាក់​រស់នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ លង់ខ្លួន​នឹង​ប្រុស​ក្មេង រហូត​ដល់​ហៅ​មក​រួមរ័ក​ស្នេហា​ក្នុងផ្ទះ​របស់​ខ្លួន ​ជា​ច្រើន​លើក​ច្រើន​សា នៅ​ពេល​ដែល​ប្តី​ទៅ​ធ្វើការនៅ​ឯ​ខេត្តកំពង់ស្ពឺ ។

ពិត​ណាស់ នៅ​លើ​លោក​នេះ ​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ទេ ពេល​នេះ​មិនដឹង​តែ​ពេល​ក្រោយ​នៅ​តែ​គេ​ដឹង ។ ការ​ជួប​ប្រុស​ក្មេង​បំពេញ​តណ្ហា​យ៉ាង​ងប់ងុល​នោះ ទីបំផុត​ក្លិន​មិន​ស្រួល​នេះ​ ក៏​ត្រូវ​ប្តី​ដឹង​ទើប​ប្តី​រង់ចាំ​ឃ្លាំមើល តើ​ពិត​ឬ​ក៏​មិន​ពិត? លុះ​នៅ​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកក្កដា  ក៏​ចាប់​បាន​ប្រុស​សហាយ​វ័យក្មេង​នោះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ព្រោះ​ធ្វើ​ចោរ «​លួច​បេះដូង​» ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ប្រុស​សហាយ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ជឿន វ៉ា​ន់​រិ​ន អាយុ​២៨​ឆ្នាំ នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ឯ​ស្ត្រី​ដែល​មិន​ស្មោះ​នឹង​ប្តី​មាន​អាយុ​៣២​ឆ្នាំ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដែរ​ដោយ​ចោទប្រកាន់​ពី​បទ​លួច​មាន​សហាយស្មន់ ។

លោក​អធិការ​បន្ត​ថា កន្លង​មក​បុរស​ជា​បី្ត​បាន​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ខេត្តកំពង់ស្ពឺ ជាមួយនឹង​ជនជាតិ​ចិន ដើម្បី​បាន​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ដែល​រយៈពេល​២​ទៅ​៣​ខែ ទើប​មក​លេង​ផ្ទះ​ម្តង​ជួបជុំ​ប្រពន្ធ​កូន ។

ពេល​ប្តី​មិន​នៅផ្ទះ នាង​ប្រពន្ធ​បាន​ញៀន​នឹង​ការ​លេង​ហ្វេ​ស​ប៊ុ​កដោយ​ឧស្សាហ៍​ចុច​លេង​និង​អែ​តហ្វ្រែ​ន​តាម(App)​ ប៉ះ​ចំ​ប្រុស​ក្មេង​ឈ្មោះ ជឿន វ៉ា​ន់​រិ​ន ក៏​ឆាត​ឆ្លើយឆ្លង​គ្នា ​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​ស្ត្រី​នេះ បាន​បើកចំហ​បេះដូង​ចាប់ចិត្ត​ស្រឡាញ់ ដោយ​បាត់​មុខ​មិន​បាន ថែម​ទាំង​ហៅ​មក​ដេក​នៅផ្ទះ​របស់​ខ្លួន​ស្រប​ពេល​ដែល​ប្តី​មិន​នៅ ។

ដោយសារ​តែ​សកម្មភាព​កើតឡើង​ញឹកញាប់​ពេក​នោះ ហើយ​សាច់ញាតិ​ខាង​ប្តី​មើលឃើញ​ពី​ទ​ង្វើ​មិន​គប្បី ក៏​ទូរស័ព្ទ​ប្រាប់​ប្តី​ឲ្យ​បានដឹង​ពី​ករណី ដែល​បាន​កើតឡើង ។ នៅ​ទីបំផុត​ប្តី​បាន​លួច​មក​ផ្ទះ ដោយ​មិន​ឲ្យ​ប្រពន្ធ​របស់​ខ្លួន​ដឹង​ទេ ហើយ​រង់ចាំ​ឃ្លាំមើល​នៅ​យប់​ថ្ងៃ​ទី​២០ ខែកក្កដា រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ ក៏​ស្រាប់តែ​ឃើញ​ប្រុស​កំណាន់ចិត្ត​ដែល​ជា​សហាយ​របស់​ប្រពន្ធ​ខ្លួន​មក​ចូល​ក្នុងផ្ទះ ក៏​នាំ​គ្នា​ព័ទ្ធ​ចាប់​ជាប់​តែ​ម្តង ។

លោក​អធិការរង ឡុ​ង សា​រិ​ន បញ្ជាក់​ថា ប្រុស​សហាយ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​ឆ្លើយ​សារភាព​ថា ធ្លាប់​បាន​រួមរ័ក​ជាមួយ​ស្រី្ត​ខាងលើចំនួន​៥​ដង លុះ​ក្រោយមក​ក៏​បាន​បែក​ការណ៍​តែ​ម្តង ។ ចំពោះ​ទ​ង្វើ​នេះ ប្តី​បាន​ដាក់​ពាក្យ​ប្តឹង​ទាំង​ប្រពន្ធ​និង​សហាយ​ ​ឱ្យ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕