“Batbangers” ត្រូវ​បាន​ជ្រើស​ឲ្យ​ចូល​រួម​កម្មវិធី​ប្រគំ​តន្រ្តី​នៅ​កូរ៉េ

នេះជាដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​ ​គឺ​ Batbangers ក្រុម​​ចម្រៀង ​​​ Rock n Roll ខ្មែរ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូលរួម​កម្មវិធី​ប្រ​គំ​តន្ត្រី​ Zandari Festa ចាប់ពីថ្ងៃ​ទី​៣០​ ខែ​កញ្ញា ដល់ថ្ងៃទី៣ ខែតុលា ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​​។

 

កម្មវិធី​ចម្រៀង​ដ៏​ធំ​នេះ​មាន​ការ​ចូល​រួម​ពី​ក្រុម​ចម្រៀង​ Rock​ ជុំ​វិញ​ពិភពលោក​សរុប​ជាង​២៥០ក្រុម​ មក​ពី​១៥​ប្រទេស​ផ្សេង​គ្នា​។ ​Batbangers នឹង​ក្លាយ​ជា​ក្រុម​ចម្រៀង​កម្ពុជា​ដំបូង​បំផុត​ទៅ​ចូល​រួម​ព្រឹត្តិ​ការណ៍​នេះ។

 

“Batbangers” ត្រូវ​បាន​ជ្រើស​ឲ្យ​ចូល​រួម​កម្មវិធី​ប្រគំ​តន្រ្តី​នៅ​កូរ៉េ

 

“Batbangers” ​ជា​ក្រុម​ចម្រៀង​ខ្មែរ​មួយ​ក្រុម​បង្កើត​ឡើង​ជាមួយ​ឆន្ទៈ​ក្នុង​ការ​តែង​និពន្ធ​ សម្តែង​​និង​បង្កើត​អ្វី​ថ្មី​ដោយ​ខ្លួន​ឯង។​ គោល​បំណង​សំខាន់​របស់​ក្រុម​គឺ​ចូល​រួម​កសាង​វិស័យ​ចម្រៀង ​rock n roll ​ខ្មែរ​ឲ្យ​រស់​ឡើង​វិញ​ដូច​កាល​ពី​យុគ​សម័យ​មាស​ទសវត្សរ៍​ទី​ ៦០​​ និង​៧០​ និង​នាំ​យក​បទ​ចម្រៀង​Original Rockខ្មែរ​ឲ្យ​ពិភព​លោក​បាន​ស្គាល់។​

 

ក្រុម ​Batbangers បាន​ចាប់ផ្តើម​ការ​សម្តែង​ដំបូង​របស់​ខ្លួន​នៅ ​Madison Corner ​ក្នុង​ក្រុង​បាត់ដំបង​កាល​ពី​អំឡុង​ឆ្នាំ​២០០៥។​ បន្ទាប់​ពី​ទទួល​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ការ​សម្តែង​ដ៏​រស់​រវើក​របស់​ខ្លួន​ ពួក​គេ​ក៏​ចាប់​ផ្តើម​ពង្រីក​ខ្លួន​ និង​និពន្ធ​ចម្រៀង​ដោយ​ខ្លួន​ឯង។

 

“Batbangers” ត្រូវ​បាន​ជ្រើស​ឲ្យ​ចូល​រួម​កម្មវិធី​ប្រគំ​តន្រ្តី​នៅ​កូរ៉េ

 

សមាជិក​ក្រុម​មានចំនួន៥នាក់ ពួកគេ​សុទ្ធ​តែ​មាន​វ័យ​ជាង​២០​ឆ្នាំ​ និង​មក​ពី​ខេត្ត​បាត់ដំបង​។ បទ​ល្បី​ៗ​របស់​​Batbangers មាន​ដូច​ជា “បាន​ប្រ​ពន្ធ​ចាស់”​, “ឆាក​ជីវិត”​, “សូម​ជួយ​គាំ​ទ្រ​ផង”​, ​”ទី​ក្រុង​ភ្នំពេញ”​​ និង​បទOriginal​ជា​ច្រើន​ទៀត។​ចម្រៀង​ទាំង​នេះ​អាច​ស្វែង​រក​បាន​នៅ​លើ​ Apple iTunes, Amazon MP3, Google Music Store និង​ Spotify៕

 

អត្ថបទៈ យ៉ារិទ្ធ