Marco Reus ​​បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ FIFA 17 ជំនួស​ Messi

Marco Reus ​តារា​ឆ្នើម​ក្រុម​ Borussia Dortmund ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​​ឲ្យ​ឈ្នះ​លើ​ James Rodriguez ​របស់​ក្រុម​ Real Madrid, Eden Hazard របស់​ Chelsea និង​ Anthony Martial ​របស់​ក្រុម​ Manchester United ដើម្បី​បង្ហាញ​ខ្លួន​លើ​គម្រប​ហ្គេម​បាល់ទាត់​ EA SPORTS’ FIFA 17។

 

Marco Reus ​​បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ FIFA 17 ជំនួស​ Messi

Marco Reus ​តារា​ឆ្នើម​ក្រុម​ Borussia Dortmund លើ​គម្រប​​ហ្គេម FIFA 17

 

កាល​ FIFA 16 ​គឺ​ Lionel Messi របស់​ក្រុម​ FC Barcelona ជា​អ្នក​ជាប់​លើ​គម្រប​ ប៉ុន្តែ​ដោយសារ​ផុត​កុងត្រា​ទើប​​ក្រុមហ៊ុន​ EA SPORTS ​ស្វែង​រក​កីឡាករ​ថ្មី​ជំនួស។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ ​​បាន​ទទួល​សំឡេង​​ឆ្នោត​ច្រើន​ជាងគេ​​ប្រមាណ ៣,១​លាន​នាក់។

 

Marco Reus ​​បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ FIFA 17 ជំនួស​ Messi

 

Reus ​បាន​និយាយ​ថា៖ “ពិត​ជា​មាន​កិត្តិយស​ណាស់​ ដែល​ខ្ញុំ​​មាន​ឈ្មោះ​ក្នុង​ចំណោម​កីឡាករ​ល្បីៗ​លើ​ពិភពលោក ​​អាច​បង្ហាញ​ខ្លួន​លើ​គម្រប​ FIFA។ ​ខ្ញុំ​សូម​​អរគុណ ដល់​អ្នកគាំទ្រ​ទាំង​អស់ ដែល​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ។ ខ្ញុំ​​សន្យា​ថា នឹង​​​ធ្វើ​ឲ្យ​ពួកគេ​មាន​មោទនភាព​ចំពោះ​ទម្រង់​លេង​​របស់​ខ្ញុំ​​ នៅ​​លើ​ទីលាន”។

 

Marco Reus ​​បង្ហាញ​ខ្លួន​លើ​គម្រប​​ហ្គេម​ FIFA 17 ជំនួស​ Messi

 

រដូវ​កាល​ថ្មី​នេះ​ Marco Reus បាន​ជួប​រឿង​ល្អៗ​ច្រើន​បន្ទាប់​ពី​ក្រុម​ ​Dortmund តែង​តាំង​ជា​ប្រធាន​ក្រុម​ ខណៈ​ដែល​មិត្ត​ចាស់​របស់​គេ​ Mario Gotze ក៏​បាន​វិល​ត្រឡប់​មក​ក្លឹប​វិញ និង​​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​ឈ្នះ​ឆ្នោត​ជាប់​លើ​គម្រប​ហ្គេម​​បាល់ទាត់​ដ៏​ល្បី​លើ​ពិភពលោក​ FIFA 17 ​ថែម​ទៀត៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun | Mirror