Everton ដាក់​តម្លៃ​៧៥​លាន​សម្រាប់​ Lukaku បើ​ Chelsea ចង់​បាន

Everton ទាម​ទារ​តម្លៃ​៧៥​លាន​ផោន​សម្រាប់ Romelu Lukaku ដែល​ Chelsea កំពុង​ចាប់​អារម្មណ៍​នាំ​យក​ត្រឡប់​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge វិញ។

 Everton ដាក់​តម្លៃ​៧៥​លាន​សម្រាប់​ Lukaku បើ​ Chelsea ចង់​បាន Romelu Lukaku

 

Chelsea ក្រោម​ការ​ដឹក​នាំ​របស់​លោក Antonio Conte មាន​ផែនការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Alvaro Morata ជា​គោល​ដៅ​ចម្បង​តែ​ក្នុង​នោះ​ អ្នកចាត់ការ​សញ្ជាតិ អ៊ីតាលី​ក៏​មាន​បំណង​នាំ Lukaku មក​វិញ​ផង​ដែរ​។ យ៉ាង​ណា​ក៏ដោយ​ដើម្បី​បញ្ចៀស​កីឡាករ​សញ្ជាតិ​បែលហ្សិក​ពី​ក្លឹប​ធំៗ Everton បាន​ត្រៀម​ផ្ដល់​កុងត្រា​ថ្មី និង​ដំឡើង​ថ្លៃ Lukaku ពី​៦៥ ទៅ​៧៥​លាន​ផោន​។

 

Lukaku បាន​ទៅ​ចូល​រួម​ជាមួយ​ Chelsea កាល​ពី​ឆ្នាំ​២០១១ក្នុង​តម្លៃ ១០លាន​ផោន​ មុន​ពេល​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​អនុញ្ញាត​ឲ្យ​ West Brom និង​ Everton ខ្ចី​ជើង។ នៅ​ឆ្នាំ​២០១៤ Everton បាន​សម្រេច​​នាំ​យក​ Lukaku ជា​ផ្លូវ​ការ​តម្លៃ​២៨​លាន ហើយ​រូបគេ​បង្ហាញ​ខ្លួន​បាន​ ៧៣​ប្រកួត ​ស៊ុត​បញ្ចូល​ទី​ ២៨​គ្រាប់៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail