ដៃគូ​​ឈឺ​ដូច​គ្នា​ ពេជ្រ សីហា ​បាន​ ៣​ពិន្ទុ​ តែ​ថៃ​ប៉ះ​ សុវណ្ណឌឿន ត្រូវ​ពន្យារពេល​​នៅ PNN

​លោក សំណព្វ អ្នក​រៀប​ចំ​កម្មវិធី​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​ PNN ​បក​ស្រាយ​រឿង​​ការ​ឲ្យ​ ៣​ពិន្ទុ​ពេញ​ដល់​កីឡាករ​ ពេជ្រ សីហា ​បន្ទាប់​ពី​ដៃគូ​របស់​គេ​ឈឺ​មិន​អាច​ប្រកួត​បាន​​សប្ដាហ៍​នេះ។ កាល​ពី​សប្ដាហ៍​មុន​ ឡុង សុវណ្ណឌឿន ដែល​ត្រូវ​ឡើង​ប៉ះ​ថៃ​ដែរ​នោះ​ត្រូវ​បាន​ពន្យារពេល​ប្រកួត​​ចំនួន ២​សប្ដាហ៍ សម្រាប់​ការ​ប្រកួត​ដណ្ដើម​​ខ្សែក្រវាត់​​សង្វៀន PNN។ ​​

 

ដៃគូ​​ឈឺ​ដូច​គ្នា​ ពេជ្រ សីហា ​បាន​ ៣​ពិន្ទុ​ តែ​ថៃ​ប៉ះ​ សុវណ្ណឌឿន ត្រូវ​ពន្យារពេល​​នៅ PNNពេជ្រ សីហា

 

​លោក សំណព្វ បាន​ឲ្យ​ដឹង​ថា ​​​ការ​ឲ្យ​​ពិន្ទុ​ ពេជ្រ សីហា ​ពេញ​ដោយ​សារកីឡាករ​​ថៃ Thilek Eminen Air ​​ធ្លាក់​​ខ្លួន​ឈឺ​ហើយ​ មិន​បាន​ប្រាប់​​​​​មក​ខាង​ទូរទស្សន៍​ទាន់​ពេលវេលា។ ​​រហូត​ដល់​ថ្ងៃ​អង្គារ​ ដើម​សប្ដាហ៍​នេះ​ទើប​ផ្ដល់​ដំណឹង​ដល់​ទូរទស្សន៍​ ​ហេតុ​នេះ​ខាង​អ្នក​រៀប​ចំ​កម្មវិធី​សម្រេច​ឲ្យ​ចាញ់​​ដោយ​ស្វ័យ​ប្រវត្តិ។

 

​លោក​បញ្ជាក់​​ពី​ ឡុង សុវណ្ណឌឿន វិញ​ថា​ កីឡាករ​កម្ពុជា​រូប​នេះ​​ ទទួល​បាន​ការ​អនុញ្ញាត​ពន្យារ​ពេល​ប្រកួត​ចំនួន ២​សប្ដាហ៍​ ពី​ព្រោះ​គេ​បាន​បញ្ជាក់​លិខិត​ពេទ្យ​ត្រឹម​ត្រូវ​ថា ត្រូវ​សម្រាក​​ចំនួន ២​សប្ដាហ៍​ទើប​អាច​ឡើង​ប្រកួត​វិញ​បាន។ ​ដូច្នេះ​ ឡុង សុវណ្ណឌឿន នឹង​ត្រូវ​ឡើង​ប្រកួត​​​​វគ្គ​សន្សំ​ពិន្ទុ​លើក​ទី​ពីរ​នា​សប្ដាហ៍​ក្រោយ​នេះ​ជា​មួយ​កីឡាករ​ថៃ។

 

​​ថ្ងៃ​អាទិត្យ​ សប្ដាហ៍​នេះ​ការ​ប្រកួត​សន្សំ​ពិន្ទុ​​​ដណ្ដើម​ខ្សែក្រវាត់​​របស់​ PNN​ មាន​តែ​មួយ​គូ​ប៉ុណ្ណោះ​គឺ សរ រាជសីហ៍ ប៉ះ Inseedang Bangfarm Gym ​ខណៈ​​ ពេជ្រ សីហា នឹង​ត្រូវ​ឡើង​ប្រកួត​មិត្ត​ភាព​​ជា​មួយ​កីឡាករថៃ​​ ផ្លាំងនុម លូកមៈខាមវ៉ាន់។ ការ​ប្រកួត​ នឹង​ចាប់​ផ្ដើម​នា​ម៉ោង ៤:០០​តទៅ៕

 

ដៃគូ​​ឈឺ​ដូច​គ្នា​ ពេជ្រ សីហា ​បាន​ ៣​ពិន្ទុ​ តែ​ថៃ​ប៉ះ​ សុវណ្ណឌឿន ត្រូវ​ពន្យារពេល​​នៅ PNN

 

ដៃគូ​​ឈឺ​ដូច​គ្នា​ ពេជ្រ សីហា ​បាន​ ៣​ពិន្ទុ​ តែ​ថៃ​ប៉ះ​ សុវណ្ណឌឿន ត្រូវ​ពន្យារពេល​​នៅ PNNកីឡាករ ផ្លាំងនុម លូកមៈខាមវ៉ាន់

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​