ព្រះរាជវាំង​អង់គ្លេស រើស​អ្នក​លាងចានប្រាក់ខែលើស​ពី ២ ម៉ឺន​ដុល្លារ​

6 Videos


ដេលីម៉េល របស់អង់គ្លេសបានផ្សាយឱ្យដឹងថា ការិយាល័យព្រះបរមរាជវាំង នៃចក្រភពអង់គ្លេស បានប្រកាសរើសអ្នកស្ម័គ្រចិត្តលាងចាន ដោយផ្តល់ប្រាក់ខែ ១៧.០០០ ផោន (ប្រហែល ២២.០០០ដុល្លារ)។
ព្រះរាជវាំង​អង់គ្លេស រើស​អ្នក​លាងចានប្រាក់ខែលើស​ពី ២ ម៉ឺន​ដុល្លារ​

P9

ព្រះរាជវាំង​អង់គ្លេស រើស​អ្នក​លាងចានប្រាក់ខែលើស​ពី ២ ម៉ឺន​ដុល្លារ​

ការលាងចាន និង សម្ភារផ្ទះបាយ ជាភារកិច្ចមួយ, ភារកិច្ចមួយទៀតគឺជាអ្នកត្រៀមអាហារនៅក្នុងព្រះរាជវាំង បេកឃីងហេម ។ លក្ខណសម្បត្តិនៃការជ្រើសរើស មិនចាំបាច់ជាអ្នកធ្លាប់មានបទពិសោធទេ ឱ្យតែចេះធ្វើការរួមគ្នាជាមួយអ្នកដទៃ ចេះយល់ដឹងពីការពាក់ព័ន្ធនឹងអាហារចំពោះសុខភាព ។
ព្រះរាជវាំង​អង់គ្លេស រើស​អ្នក​លាងចានប្រាក់ខែលើស​ពី ២ ម៉ឺន​ដុល្លារ​
ចំពោះពេលវេលាឈប់សម្រាកមាន ៣៣ ថៃ្ងក្នុងមួយឆ្នាំ និង មានអាហារ ៣ ពេល ។ មានចំណុចពិសេសមួយទៀត ប្រសិនបើអាចធ្វើឱ្យម្ចាស់ក្សត្រី ព្រះអង្គ សព្វរាជហប្ញទ័យ នឹងបានតំឡើងប្រាក់ខែដល់ ២០.០០០ ផោន (ប្រហែល ២៦.០០០ដុល្លារ) ទៀត ៕
សូរ្យកាន្ត (dailynews)

ព្រះរាជវាំង​អង់គ្លេស រើស​អ្នក​លាងចានប្រាក់ខែលើស​ពី ២ ម៉ឺន​ដុល្លារ​ព្រះរាជវាំង​អង់គ្លេស រើស​អ្នក​លាងចានប្រាក់ខែលើស​ពី ២ ម៉ឺន​ដុល្លារ​