​អាការៈរ​លូតកូន ដែល​អ្នក​គួរ​បារម្ភ និង​ស្វែងយល់​

​អាការៈរ​លូតកូន ដែល​អ្នក​គួរ​បារម្ភ និង​ស្វែងយល់​


​អាការៈរ​លូតកូន ដែល​អ្នក​គួរ​បារម្ភ និង​ស្វែងយល់​

​ការ​រលូត​កូន គឺជា​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ ហើយក៏​ជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប ភ័យខ្លាច​បំផុត​ដែរ​។ ភាគច្រើន ការ​រលូត​កូន កើត​ឡើង​មុន​សប្តាហ៍​ទី ១២ នៃ​ការ​មាន​ផ្ទៃពោះ ព្រោះ​ទារក​ក្នុង​ផ្ទៃ លែង​លូតលាស់​ធម្មតា​ហើយ ដោយសារ​តែ​បញ្ហា​ហ្សែ​ន ឬ​ក្រូម៉ូសូម​។ ការ​រលូត​កូន​ដែល​កើតឡើង ក្រោយ ១២ សប្តាហ៍​ដំបូង​ហៅថា ការ​រលូត​កូន​យឺត​។​

​ភាគច្រើន​អា​ការៈនៃ​ការរ​លូតកូន មានដូចជា ៖
•​    ​មាន​កន្ទួល​អ៊ុចៗ ឬ​ហូរឈាម​តាម​ទ្វារមាស​
•​    ​មាន​ធ្លាក់​សាច់ ឬ​ទឹក​ចេញពី​ទ្វារមាស​
•​    ​ឈឺ​ក្នុង​ពោះ​បែប​រមួល​
•​    ​ឈឺ​ងំ​នៅ​ចង្កេះ​។​

​យក​ល្អ អ្នក​គួរតែ​ចំណាំ​ថា រាល់ពេល​ដែល​មាន​សញ្ញា​មួយ នៃ​សញ្ញា​ទាំងអស់​ខាងលើ មិនមែន​មានន័យថា អ្នកនឹងរ​លូត​កូន​នោះទេ​។ ឧទាហរណ៍ អ្នក​ពិតជា​អាច​មាន​អាការៈ ឈឺ​ងំ​នៅ​ចង្កេះ ឬ​ខ្នង​មែន ក្នុងពេល​មាន​ផ្ទៃពោះ តាំងពី​ដើម​ខែ​រហូត​ដល់​ជិត​កើត​។

​យ៉ាងណាមិញ បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈធ្លាក់​ឈាម​ជាប់​រហូត ឬ​ធ្លាក់​ឈាម​ជាមួយគ្នា​នឹង​ការឈឺចាប់​មែន​នោះ វា​អាច​ជា​សញ្ញា​បញ្ជាក់ថា មាន​បញ្ហា​ណាមួយ​កើតឡើង​ហើយ​។ ដូច្នេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែងរក​មូលហេតុ​របស់​វា​ភ្លាម​ទៅ​។​

​នៅ​ពេល​អ្នក​ជួប​គ្រូពេទ្យ គាត់​ទំនងជា​អាច​នឹង​សួរ​បញ្ជាក់បន្ថែម ដូចខាងក្រោម ៖
•​    ​ពណ៌​របស់​ឈាម​ដែល​ធ្លាក់​នោះ (​ក្រហម​ចាស់ ឬ​ក្រហម​ស្រស់​)
•​    ​បរិមាណ​ឈាម (​អាច​ចាប់​ពី​សើម​តិចៗ ឬ​ជោគ​ខោ​)
•​    ​លក្ខណៈ​នៃ​ការឈឺចាប់​
•​    ​តើ​អ្នក​មាន​បន្ត​រួម​ភេទ​ទៀត ឬ​អត់​នា​ពេល​ថ្មីៗ​នេះ​។​

​មូលហេតុ​នៃ​ការ​ធ្លាក់ឈាម និង​ការឈឺចាប់​បែប​រមួល អាចជា​រឿង​ធម្មតាៗ​ទេ នៅពេល​ដែល​អំប្រ៊ីយ៉ុង កាច់​សម្បុក​នៅក្នុង​ស្បូន ហើយ​វា​នឹង​កើតឡើង​នៅ​ជុំវិញ​សប្តាហ៍​ទី ៥ នៃ​ការ​មាន​ផ្ទៃពោះ​។ តែ​បើសិនជា​ករណី​ខាងលើ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​វិញ​នោះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។