វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីនិស្សិត ជំនាញបច្ចេកទេស

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេសសាមសុង Tech Institute ជំនាន់ទី3 នៅក្នុងវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតជំនាញបច្ចេកទេស ខណៈពេលដែលក្រុមហ៊ុន សាមសុងកំពុងតែខិតខំចំណាយធនធានបន្ថែមទៀត ចំពេាះកម្មវិធីនេះ។
លោកសាស្រ្តាចារ្យ ស្រី ភារុណ ដែលជាអ្នកសម្របសម្រួល ថ្នាក់បរិក្ខារម៉ាស៊ីនត្រជាក់ បានឲ្យដឹងថា៖ «វគ្គ បណ្តុះបណ្តាលនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីនិសិ្សតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ព្រោះសិក្ខាកាមអាចសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាមួយនឹង គ្រឿងបរិក្ខារអេឡិកត្រូនិកទំនើបៗ របស់សាមសុង។ ជាពិសេសនិស្សិត ដែលបញ្ចប់វគ្គនេះក៏ងាយស្រួល នឹងទទួលបានការងារជាងនិស្សិតផ្សេងទៀតផងដែរ។»

រយៈពេលជាង 2 ឆ្នាំបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ2014 មាននិស្សិត ប្រមាណជាង 100នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមន និស្សិតជាង10 នាក់ បានទទួលការងារដ៏សមរម្យនៅ ក្រុមហ៊ុនសាមសុងក្នុងទីក្រុងភ្នំពេញ ហើយមាននិស្សិត ជាច្រើននាក់ទៀត ដែលបានចេញទៅបម្រើការងារនៅតាមស្ថាប័នឯកជនផ្សេងៗ ទាំងក្នុងប្រទេស និងក្រៅ ប្រទេស។

លោក រ៉ាត ឌីណា និស្សិតឆ្នាំទី4 ផ្នែកអេឡិកត្រូនិក ដែលកំពុងរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពបំផុត ដែលបានចូលរៀនក្នុងវគ្គមួយនេះ។ មិត្តភក្តិខ្ញុំជា ច្រើនបានសរសើរខ្ញុំដែលបាន ចូលរៀនក្នុងវគ្គមួយនេះ ព្រេាះចំនួននិស្សិត ដែលអាចចូលរៀនបានគឹ មានកំណត់។»

សម្រាប់វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី3នេះ ក្រុមហ៊ុនសាមសុងបាន ចំណាយធនធានបន្ថែមទៀត ដោយជ្រើសរើសនិស្សិតច្រើនជាងមុនរហូតដល់ទៅ80នាក់ ឲ្យចូល រួមសិក្សា។

សាមសុងមិនត្រឹមតែជា ក្រុមហ៊ុនឈានមុខគេនូវផលិតផលទូរស័ព្ទទំនើប និងគ្រឿងបរិក្ខារអេឡិកត្រូនិក ដ៏សម្បូរបែបប្រកប ដោយគុណភាពខ្ពស់នៅក្នុងទីផ្សារប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុនសាមសុងក៏បាន ចូលរួមចំណែកបើកវគ្គបណ្តុះបណ្តាល សាមសុង Tech Institute ដែលជាវគ្គបណ្តុះបណ្តាលបច្ចេកទេសដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភ និងរៀបចំឡើងដោយ ក្រុមហ៊ុនសាមសុង និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សនៅក្នុង ប្រទេសកម្ពុជា។

លោក ជី ជូឡុង ដែលជានិសិ្សតឆ្នាំទី2ផ្នែកបរិក្ខារម៉ាស៊ីនត្រជាក់ បានឲ្យដឹងថា៖ «ខ្ញុំបានបដិសេធ ការងាររបស់ក្រុមហ៊ុនផ្សេងទៀត ដើម្បីបានចូលរៀនក្នុងវគ្គមួយនេះ ព្រេាះសិស្សច្បងមុនៗ បាននិយាយថា វគ្គបណ្តុះបណ្តាលនេះ ផ្តល់សារៈប្រយោជន៍ល្អសម្រាប់អ្នកដែលចង់អភិវឌ្ឍចំណេះ
ដឹងផ្នែកបច្ចេកទេសរបស់ខ្លួនឲ្យទាន់សម័យកាល។»

វគ្គបណ្តុះបណ្តាលបច្ចេកទេសសាមសុង Tech Institute ជំនាន់ទី3 មានរយៈពេល 4 ខែ គឺចាប់តាំងពី ពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែតុលា ឆ្នាំ2016។ សិក្ខាកាមត្រូវបាន បង្រៀនទាំងទ្រឹស្តី និងការអនុវត្តន៍ជាមួយសម្ភារៈអេឡិកត្រូនិករបស់ សាមសុងដែលរួមមានដូចជា៖
ទូរទឹកកក ម៉ាសុីនបោកខោអាវ ថេបប្លេត ទូរស័ព្ទដៃ និងមា៉សុីនត្រជាក់ជាដើម។
 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីនិស្សិត ជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីនិស្សិត ជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីនិស្សិត ជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីនិស្សិត ជំនាញបច្ចេកទេស