មិនធម្មតា! ចង្កេះអង្រ្កងរបស់តារាស្រីមួយនេះ ធ្វើឲ្យអ្នកគាំទ្រ ទូទាំងប្រទេសកូរ៉េ ច្រណែននាងមិនស្ទើរ! (មានវីដេអូ)

កូរ៉េខាងត្បូង៖ តារាស្រីស្រស់ស្អាតឈ្មោះ Irene ដែលជាប្រធានក្រុមចម្រៀងនារី Red Velvet ប្រចាំផលិតកម្ម SM Entertainment បានក្លាយទៅជាប្រធានបទក្តៅមួយ ដែល អ្នកនិយមលេងអ៊ិនធឺណិតស្ទើរតែទូទាំងប្រទេសកូរ៉េខាងត្បូងទៅហើយ កំពុងតែច្រណែននឹងចង្កេះចង្រ្កងដ៏តូចច្រឡឹងរបស់នាង។

ជាការពិតណាស់ សមាជិកទាំងអស់នៃក្រុម Red Velvet ឡើងសម្តែងនៅលើឆាកតន្រ្តីមួយ ដើម្បីផ្សព្វផ្សាយអ៊ាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន ចំណងជើងថា “Dumb Dumb”។ ក្នុងការប្រគុំតន្រ្តីនោះ ក្រុម Red Velvet មានឈុតឆាកសម្តែងពិសេសមួយ ឬហៅថា Special Stage ដែលតម្រូវឲ្យពួកគេសម្តែងចម្រៀងមួយបទ របស់សិស្សច្បងរបស់ពួកគេ គឺកញ្ញា BoA មានចំណងជើងថា “No.1” មិនតែប៉ុណ្ណោះ ពួកគេបានស្លៀកឈុតពណ៌ស ខោលុងត្រឹមផ្សិត អាវខ្លីបង្ហាញសាច់ក្បាលពោះបន្តិច ឲ្យដូចបេះបិទ ទៅនឹងបទម្ចាស់ដើមផងដែរ។

មិនថាយ៉ាងណា ក្នុងកំឡុងពេលសម្តែងនោះ មានអ្នកគាំទ្រជាច្រើនបានងាកមកចាប់អារម្មណ៍ ព្រមទាំងនាំគ្នាថតរូប និងវីដេអូ នៃសកម្មភាពរបស់កញ្ញា Irene ដែលកំពុងរាំច្រៀង ជាមួយនឹងការបញ្ចេញ សាច់ចង្កេះដ៏តូចច្រឡឹង ឬអាចនិយាយបានថា អង្កេះអង្រ្កង គួរឲ្យចង់គយគន់។

មិនតែប៉ុណ្ណោះ បើតាមប្រភព Instiz ក៏បានបង្ហោះនូវរូបចង្កេះ មួយចំនួនរបស់កញ្ញា Irene ថែមទាំងបានដាក់ចំណងជើងថា៖ “ នេះជាចង្គេះរបស់Irene”។ 

មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនបានចូលCommentថា៖

-ព្រះអើយ, ស្គមណាស់..

-ខ្ញុំមានអារម្មណ៍ចង់យំ

-ចង្កេះអង្រ្កងTTT ខ្ញុំចង់បានដែរTTT

-អូព្រះ……..នេះគឺជាចង្កេះរបស់នាង…?

-អស្ចារ្យ…...អស្ចារ្យណាសសស់….

-កញ្ញា Seulgi ក៏មិនធម្មតាដែរ!?!?!? មិនគួរឲ្យជឿ

-Yes, ថ្ងៃនេះខ្ញុំនឹងបង្អត់អាហារ

ប្រភព៖ Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត៖ ប៉ុន្តែមិនថាយ៉ាងណា ខ្មែរឡូត ក៏សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកចាប់អារម្មណ៍នូវរូបរាងរបស់ តារាស្រីខ្មែរប៉ុន្មានដួងនេះវិញម្តង ដែលពួកគេ ត្រូវបានអ្នកគាំទ្រ មួយចំនួន ទទួលស្គាល់ថា មានរាងស្លីមស្អាតជាងគេ។ ចំពោះតារាស្រីទាំងអស់នោះ តែងព្យាយាម ធ្វើលំហាត់ប្រាណ និងតមចំណីអាហារ ដើម្បីទទួលបាន នូវរូបរាងស្រឡូនស្អាតបាន។

ក្នុងនោះដែរ តារាខ្មែរស្រីដែលចាត់ទុកថា​មានរាងស្លីម មានដូចជា​កញ្ញា ហ៊ិន ចាន់នីរ័ត្ន កញ្ញា ទឹម រដ្ឋា កញ្ញា បេនីយ៉ាំង កញ្ញា មាន សូនីតា​ កញ្ញា ថន លក្ខិណា កញ្ញា សុខ ពិសី និងកញ្ញា​សូដា​នីតា ជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload