គុណសម្បត្តិដ៏ពិសេស របស់ផ្លែអាវូកាដូ និងរបៀបទទួលទានវា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់!

ផ្លែឈើនិងបន្លែសុទ្ធតែមានសារធាតុចិញ្ចឹមទាំងអស់ ​និងផ្តល់អត្ថប្រយោជន៍ជាច្រើនយ៉ាងដល់មនុស្ស។ ក្នុងនោះគឺផ្លែអាវូកាដូ ឬផ្លែប៊ឺរនេះ គឺចាត់ទុកថាជា«អាហារសុខភាព ដ៏ពិសេស»ព្រោះវាសម្បូរសារធាតុរ៉ែ និងសារធាតុចិញ្ចឹមសំខាន់សម្រាប់សុខភាព មិនថាតែស្បែក សក់ ឬរាងកាយនោះទេ។

ខាងក្រោមនេះជាផលប្រយោជន៍៣យ៉ាង ចម្បងៗរបស់វា៖

១.ជួយការពារជំងឺ៖ អាស៊ីតខ្លាញ់ដែលមាននៅក្នុងសាច់អាវូកាដូជួយកាត់បន្ថយ កូឡេស្តេរ៉ុលអាក្រក់ពីរាងកាយ និងមានប្រយោជន៍ក្នុងការការពារជំងឺបេះដូងដែល ទទួលរងពីកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ហួសប្រមាណ ហើយវាក៏ជួយសម្រកទម្ងន់ ផងដែរ ដោយសារតែវាមានផ្ទុកជាតិស្ករទាបរីឯអ្នកជំងឺទឹកនោមផ្អែម ក៏អាចទទួលទាន ផ្លែនេះបានដូចគ្នា។ ក្រៅពីនេះវាក៏សម្បូរវីតាមីនA បេតាការ៉ូទីនដែលបានជួយថែរក្សា ភ្នែកឱ្យមានសុខភាពល្អ ឯវីតាមីនB ជួយទប់ស្កាត់ ជំងឺផ្តាសាយនិងការរាតត្បាត ពីវីរុសផ្សេងៗ។

២.ជួយបម្រុងស្បែក៖ វាសម្បូរទៅដោយវីតាមីនEប្រឆាំងនឹងអុកស៊ីតកម្មដែលរំខាន ដល់ការលូតលាស់នៃកោសិកាស្បែក និងកាពាររាងកាយពីជាតិពុលនានា ពីក្នុងខ្យល់ ទឹក និងម្ហូបអាហារ ហើយវាក៏ជួយការពារកុំឱ្យស្បែក កើតជំងឺមហារីក ជាពិសេស មនុស្សពេញវ័យគួរតែទទួលទានវា យ៉ាងហោចណាស់១0មីលីក្រាម ក្នុងមួយថ្ងៃដូចជា ស្ត្រីនៅអាមេរិក និងម៉ិកស៊ិកកូ គឺតែងញ៉ាំផ្លែនេះជារឿយៗ ទើបស្បែក និងសក់ពួកគេ មានភាពស្រស់ស្អាតរាប់ពាន់ឆ្នាំមកហើយ។ ជាពិសេសអ្នកដែលមានស្បែកស្ងួត អាចយកផ្លែបឺរលាយជាមួយចេកទុំ និងទឹកឃ្មុំក្នុងបរិមាណសមាមាត្រ គឺ១ស្លាបព្រា បាយដូចគ្នា ហើយលាយចូលគ្នាឱ្យបានល្អ បន្ទាប់មកយកទៅលាបមុខទុកចោលរយៈ ពេលប្រហែល១៥-២០នាទី សឹមលាងជម្រះចេញ នោះស្បែកមុខរបស់អ្នកនឹងមាន សំណើមជាប់ជានិច្ច។ វាក៏ត្រូវបានគេប្រើជាវត្ថុធាតុដើម សម្រាប់ការទាញយកប្រេង ទៅផលិតចេញជាគ្រឿងសម្អាង ថែរក្សាស្បែកនានាផងដែរ។

៣.ជួយថែរក្សាសក់៖ វាមានប្រូតេអ៊ីនខ្ពស់ជាងផ្លែឈើស្រស់ណាៗទាំងអស់ ប្រមាណជា0,៨-១,៧%។ ប្រូតេអ៊ីននេះគឺងាយស្រួល ក្នុងការរំលាយជាតិខ្លាញ់ និងមានជាតិសរសៃខ្ពស់ដែលរាងកាយនិងសក់ត្រូវការ។ វាជួយជួសជុលសក់ខូច ហើយធ្វើឱ្យសក់ទន់រលោង។

#តើគួរបរិភោគផ្លែអាវូកាដូនេះដូចម្តេច ទើបទទួលបានលទ្ធផលខ្ពស់?

រូបមន្តសម្រាប់ធ្វើឱ្យស្បែក និងសក់មានសំណើម៖

-ផ្លែអាវូកាដូ១ចំហៀង

-ទឹកឃ្មុំ១ស្លាបព្រាបាយ

-ទឹកដោះគោយ៉ាអួកន្លះពែង។ លាយគ្រឿងផ្សំទាំងបីមុខចូលគ្នា បន្ទាប់មកលាបនៅ លើស្បែក និងសក់មួយសន្ទះ សឹមលាងទឹកចេញ នោះវានឹងជួយផ្តល់សំណើម បានជាប់ជានិច្ច។

រូបមន្តជួយឱ្យស្បែកដងខ្លួនភ្លឺរលោង៖

-ផ្លែអាវូកាដូ១ចំហៀង

-ទឹកក្រូចឆ្មា១ស្លាបព្រាបាយ

-ស៊ុត១គ្រាប់(យកតែផ្នែកពណ៌ស)។ លាយគ្រឿងផ្សំទាំងបីមុខបញ្ចូលគ្នា បន្ទាប់មក លាបនៅលើស្បែកដែលខ្មៅស្រអាប់ទុកចោលមួយសន្ទះ ទើបលាងទឹកចេញ នោះវា នឹងជួយផ្តល់សំណើម និងប្រូតេអ៉ីនដែលចេញពីស៊ុតធ្វើឱ្យស្បែក មានសុខភាពល្អ នឹងជួយបន្ថែមជាតិទឹក ហើយទឹកក្រូចឆ្មារ នឹងធ្វើឱ្យស្បែកភ្លឺចាំងចែងម៉ត់រលោង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គុណសម្បត្តិដ៏ពិសេស របស់ផ្លែអាវូកាដូ និងរបៀបទទួលទានវា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់!