People’s Daily រៀបចំ​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន​២០១៦ និពន្ធដោយ : ថ្មីៗ       July-22-2016, 4:27 pm         160

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132People’s Daily រៀបចំ​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន​២០១៦​សារព័ត៌មាន​ចិន People’s Daily នឹង​រៀបចំ​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន​ស្តីពី «​គំនិត​ផ្តួចផ្តើម​វិថី និង​ខ្សែក្រវ៉ាត់​» នៅក្នុង​សប្តាហ៍​ក្រោយនេះ ដោយមាន​ការចូលរួម​ពី​អ្នកកាសែត និង​ម្ចាស់​ក្រុមហ៊ុន​ព័ត៌មាន​ចំនួន​២៤០​រូប ដែល​មកពី​២១៤​អង្គភាព​ព័ត៌មាន​នៃ​ប្រទេស​ចំនួន​១០១ លើ​ពិភពលោក​។ វេទិកា​នេះ​ត្រូវបាន​ចាប់ផ្តើម​រៀបចំ​ពី​ឆ្នាំ​២០១៤​មក​។​

​វេទិកា​សហប្រតិបត្តិកា​រ​សារព័ត៌មាន​ឆ្នាំ​២០១៦ (2016 Media cooperation Forum) នឹងត្រូវ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​ការរំពឹងទុក​នៃ​សហប្រតិបត្តិការ​ថ្មី​៖ ឆ្ពោះទៅ​វាសនា​រួម​នៃ​សហគមន៍​មួយ​» ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៨ ខែកក្កដា​នេះ​។ មន្ត្រី​អ្នករៀបចំ​វេទិកា​ពិភពលោក​មួយ​នេះ​បាន​ពន្យល់ថា ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​វេទិកា​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ឲ្យ​ចូលរួម​ជជែក​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម វិថី និង​ខ្សែក្រវ៉ាត់ និង​ការផ្លាស់ប្តូរ​នៅក្នុង​ឧស្សាហកម្ម​សារព័ត៌មាន​។​

​មន្ត្រីជាន់ខ្ពស់​អ្នករៀបចំ​វេទិកា​នេះ​មួយរូប​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី នឹងត្រូវ​បកស្រាយ​កាន់តែ​ច្បាស់លាស់​តាមរយៈ​អ្នកសារព័ត៌មាន​។ ហើយ​តាមរយៈ​ការសន្ទនា​បែប​ស្ថាបនា និង​ដោយ​ចំហរ អង្គភាព​ព័ត៌មាន​ដែល​មកពី​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ក៏​កាន់តែ​យល់​គ្នា ហើយ​និង​អាច​ពិភាក្សាគ្នា​អំពី​ឧបសគ្គ​ថ្មី​ក្នុង​យុគសម័យ​នៃ​ការវិវត្ត​ផ្នែក​សារព័ត៌មាន​»​។​

​គួរ​បញ្ជាក់ថា គំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់ និង​វិថី គឺជា​ផែនការ​របស់​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​វិថី​សូត្រ និង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​២១ ដែល​ត្រូវបាន​ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង​។ «​វេទិកា​អន្តរជាតិ​នេះ​នឹង​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព​ស្តីពី​ផែនការ​របស់​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​វិថី​សូត្រ និង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​២១​នេះ​។ តាមរយៈ​ការពិភាក្សា​នៅក្នុង​វេទិកា​នោះ តំណាង​សារព័ត៌មាន​ពី​ក្នុង​ពិភពលោក​នឹង​ទទួលបាន​ព័ត៌មាន​ផ្លូវការ​យ៉ាងច្រើន​អំពី​ការអភិវឌ្ឍន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​»​។ នេះ​ជាការ​អះអាង​របស់​មន្ត្រី​ដដែល​៕