មូលហេតុ​​ដែល​អ្នក​មិន​គួរ​ទ្រាំ​យូរ នៅ​ពេល​ឈឺ​បត់ជើង​តូច

តើអ្នកធ្លាប់ឆ្ងល់ទេថា តើនឹងមានអ្វីកើតឡើងនៅពេលដែលអ្នកទ្រាំយូរមិនចូលបន្ទប់ទឹក នៅពេលឈឺបត់ជើងតូច? ជាការល្អ អ្នកមិនគួរទ្រាំឡើយ ពោលគឺអ្នកគួរតែទៅបន្ទប់ទឹកដើម្បីបត់ជើង ព្រោះថាការទ្រាំយូរនៅពេលឈឺបត់ជើង គ្មានផលល្អអ្វីចំពោះអ្នកឡើយ គឺមានតែផលអាក្រក់ប៉ុណ្ណោះ។

ការបត់ជើងតូច គឺជាវិធីមួយដែលរាងកាយមនុស្សធ្វើឡើង ដើម្បីបញ្ចេញជាតិទឹកដែលមានច្រើនលើសកំណត់ និងកាកសំណល់ផ្សេងៗ។
មូលហេតុ​​ដែល​អ្នក​មិន​គួរ​ទ្រាំ​យូរ នៅ​ពេល​ឈឺ​បត់ជើង​តូច
ខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទ្រាំយូរនៅពេលឈឺបត់ជើងតូច៖

ក្រួសក្នុងតម្រងនោម
ក្រួសក្នុងតម្រងនោម គឺជាការបង្កើតឡើងនៃខនិជរឹងនៅក្នុងតម្រងនោម ឬប្រព័ន្ធបង្ហូរទឹកនោម។ ការទ្រាំយូរនៅពេលឈឺបត់ជើងតូច អាចបង្កឲ្យមានជាតិពុល និងសារធាតុខនិជ កើនឡើង និង ឡើងក្រាមលើសកំណត់ បង្កើតទៅជាក្រួស។ ពេលដែលក្រួសទាំងនោះមានទំហំតូច វាអាចចេញពីតម្រងនោមដោយគ្មានការឈឺចាប់ ប៉ុន្តែនៅពេលក្រួសទាំងនោះមានទំហំធំ វាអាចនឹងធ្វើឲ្យស្ទះលំហូរទឹកនោម ដែលបណ្ដាលឲ្យកើតមានរោគសញ្ញាឈឺចាប់ធ្ងន់ធ្ងរ។

នោមទាស់
ការទ្រាំយូរនៅពេលឈឺបត់ជើងតូច អាចធ្វើឲ្យសាច់ដុំប្លោកនោមចុះខ្សោយ ហើយការផ្លាស់ប្ដូរនេះអាចបណ្ដាលឲ្យនោមទាស់ ឬ នោមចេញមិនអស់ពីប្លោកនោម។ សាច់ដុំនៃប្លោកនោមនឹងលាតសន្ធឹងដើម្បីផ្ទុកការកើនឡើងនៃបរិមាណទឹកនោម ហើយរួមតូចវិញបន្ទាប់ពីបត់ជើងរួច ដែលវាអាចបង្កឲ្យសាច់ដុំផ្លោកនោមចុះខ្សោយបាន។

ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម
ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ឬ Urinary Tract Infection (UTI) គឺជាផលប៉ះពាល់សាមញ្ញមួយនៃការទ្រាំយូរ នៅពេលឈឺបត់ជើងតូច។ នៅពេលដែលទឹកនោមត្រូវបានទុកឲ្យស្ថិតក្នុងប្លោកនោមរយៈពេលយូរ វាអាចអភិវឌ្ឍកម្រិតនៃបាក់តេរីខ្ពស់ ដែលនាំឲ្យមានការឆ្លងមេរោគទៅលើផ្លូវបង្ហូរទឹកនោម ឬ ប្លោកនោម។ ជាងនេះទៅទៀត វាអាចនាំឲ្យឆ្លងមេរោគប្លោកនោម និងតម្រងនោមធ្ងន់ធ្ងរទៀតផង ហើយបង្កឲ្យមានអាការដូចជា ឈឺនៅពេលបត់ជើងតូច ពិបាកបត់ជើងតូច ក្ដៅខ្លួន ញាក់ និង ឈឺក្រពះ ជាដើម៕

មូលហេតុ​​ដែល​អ្នក​មិន​គួរ​ទ្រាំ​យូរ នៅ​ពេល​ឈឺ​បត់ជើង​តូច មូលហេតុ​​ដែល​អ្នក​មិន​គួរ​ទ្រាំ​យូរ នៅ​ពេល​ឈឺ​បត់ជើង​តូច

ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ interesting-facts

  • មូលហេតុ​​ដែល​អ្នក​មិន​គួរ​ទ្រាំ​យូរ នៅ​ពេល​ឈឺ​បត់ជើង​តូច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:សុខភាព
Tags: