គ្មាន​​​ការ​​​​​​ឲ្យ​​​នៅ​​​ក្រៅ​​​​​ឃុំ​​​សម្រាប់​​​មេឃុំ​​​​​​​​​​​​​​​ក្នុងករណីលោក សុខា​​​​​​​​​​​​

កាលពីថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍បានតម្កល់សេចក្តីសម្រេចដោយបដិសេធមិនឲ្យមេឃុំម្នាក់នៅក្រៅឃុំ ដែលត្រូវចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យនាងបដិសេធថាមិនមានសេ្នេហាលួចលាក់ជាមួយតំណាងរាស្ត្រនេះ។ តុលាការក្រុងភ្នំពេញកាលពីមុនបានទាត់ចោលការសុំនៅក្រៅឃុំរបស់លោក ស៊ាង ចែត មេឃុំនៅខេត្តកំពង់ចាម។ លោក ហែម សុជាតិ មេធាវីរបស់លោក ចែត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា“ចៅក្រមស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចឲ្យលោកនៅជាប់ឃុំឃាំងដដែល”។ លោក សុជាតិ បាននិយាយថា លោកបានព្យាយាមបញ្ចុះបញ្ចូលតុលាការឲ្យដោះលែងកូនក្តីរបស់លោក ដោយលើកឡើងពីសុខភាពកាន់តែយ៉ាប់យ៉ឺនរបស់លោក ចែត និងការខ្វះខាតប្រាក់កាសក្នុងគ្រួសារ ប៉ុន្តែឥតបានប្រយោជន៍ទេ។ លោក ចែត ត្រូវបានចាប់ខ្លួននិងចោទប្រកាន់កាលពីខែមេសា បន្ទាប់ពីរងការចោទថាបានសូកប៉ាន់ស្រីកំណាន់របស់លោក សុខា គឺនាង ខុម ចាន់តារាទី ក្នុងពេលដែលមានការស៊ើបអង្កេតដ៏លេចធ្លោទៅលើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ លោក ចែត អះអាងថា លោកបានឲ្យលុយទៅម្តាយរបស់នាង ចាន់តារាទី ដែលរស់នៅក្នុងឃុំរបស់លោក ដើម្បីឧបត្ថម្ភម្តាយនាងពេលមានរឿងនោះ។ លោក ឃុន លាងម៉េង ចៅក្រមជំនុំជម្រះបានបញ្ជាក់ថា លោកបានបដិសេធមិនឲ្យលោក ចែត នៅក្រៅឃុំ ហើយលោកក៏មិនអត្ថាធិប្បាយទៀតដែរ។ លោក ចែត បាននិយាយថា លោកនឹងប្តឹងសាទុក្ខទៅតុលាការកំពូល។ ការចោទប្រកាន់ពីបទសូកប៉ាន់េនះត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕ មាំ វិបុល       © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post គ្មាន​​​ការ​​​​​​ឲ្យ​​​នៅ​​​ក្រៅ​​​​​ឃុំ​​​សម្រាប់​​​មេឃុំ​​​​​​​​​​​​​​​ក្នុងករណីលោក សុខា​​​​​​​​​​​​ appeared first on The Cambodia Daily.