កាំកុងត្រូលរកឃើញ​គុយទាវ​មាន​សារ​ធាតុគីមី​នៅ​ផ្សារ​តាំងក្រសាំង​

6 Videos


កាំកុងត្រូលសាខាខេត្តកំពង់ធំ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៦ នេះ បានសហការជា មួយ មន្ត្រីមន្ទីរ ពាណិជ្ជកម្ម រួមនិងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរកឃើញសសៃគុយទាវផ្ទុកសារធាតុគីមីជិត ៣០ គីឡូក្រាម ។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានឲ្យដឹងថា មន្ដ្រីជំនាញ បានយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគ បរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករកំពុងដាក់តាំងលក់នៅតាមតូបដើម្បីទទួលបាននូវម្ហូបអាហារប្រកបដោយសុវត្ថិភាព និង មិនប៉ះពាល់ដល់សុខភាព ។

P9

កាំកុងត្រូលរកឃើញ​គុយទាវ​មាន​សារ​ធាតុគីមី​នៅ​ផ្សារ​តាំងក្រសាំង​

កាំកុងត្រូលរកឃើញ​គុយទាវ​មាន​សារ​ធាតុគីមី​នៅ​ផ្សារ​តាំងក្រសាំង​

តាមរយៈការចុះត្រួតពិនិត្យនៅទីផ្សារតាំងក្រសាំងនេះបានរកឃើញទំនិញខូចគុណភាព ដូចជាទឹកផ្លែឈើ Cham Cham ហួសកាលបរិច្ឆេទ ខូចគុណភាពផលិតនៅប្រទេសកូរ៉េចំនួន ១២ កេស និង ១៥ កំប៉ុង ទឹកផ្លែឈើម៉ាក YEN Go ចំនួន៣កេសផលិតនៅប្រទេសកម្ពុជាទឹកផ្លែឈើម៉ាក DAYDAY ចំនួន៣កេស ហួសកាលបរិច្ឆេទខូចគុណភាពផលិតនៅប្រទេសម៉ាឡេស៊ី ។

ក្រោយពីពិនិត្យផលិតផលជាភេសជ្ជៈរួចមក ក៏បានត្រួតពិនិត្យលើណែម និង សរសៃគុយទាវ ដោយក្នុងនោះរកឃើញណែមចំនួន ៨,៧ គីឡូក្រាម មានសារធាតុប៉ូរ៉ាក់ និង សរសៃគុយទាវចំនួន ៧,២ គីឡូក្រាមដែលមានសារធាតុប៉ូរ៉ាក់ ។

កាំកុងត្រូលរកឃើញ​គុយទាវ​មាន​សារ​ធាតុគីមី​នៅ​ផ្សារ​តាំងក្រសាំង​

ក្រោយពិនិត្យរកឃើញទំនិញខូចគុណភាពនៅផ្សារតាំងក្រសាំងរួចមក នៅថ្ងៃដដែល កម្លាំងចម្រុះរបស់លោកក៏បានចុះទៅពិនិត្យកន្លែងផលិតគុយទាវដែលម្ចាស់ទីតាំងមានឈ្មោះ ញ៉ែ ឃុំ ស្ថិតនៅភូមិតាំងក្រសាំង ឃុំឈើល្វីង ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបានមើលឃើញថា ទីតាំងសិប្បកម្មខាងលើគ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនោះឡើយ និង បានរកឃើញបន្ទះគុយទាវមានសារធាតុប៉ូរ៉ាក់ចំនួន ១៧ គីឡូក្រាម និង ម្សៅប៉ូរ៉ាក់កន្លះគីឡូក្រាមផងដែរ ។

កាំកុងត្រូលរកឃើញ​គុយទាវ​មាន​សារ​ធាតុគីមី​នៅ​ផ្សារ​តាំងក្រសាំង​

កម្លាំងចម្រុះបានយកទៅរក្សាទុក ដើម្បីពិនិត្យនិងយកទៅកម្ទេចចោលនៅពេលក្រោយ ដោយឡែកសិប្បកម្មផលិតគុយទាវត្រូវបានបិទជាបណ្តោះអាសន្ន ៕

                                                                សុថាត់