ក្រុមហ៊ុន​អាកាស​ចរណ៍ EVA AIR ចេញ​វីដេអូ ២ បង្ហាញ​បទពិសោធន៍ និង​គុណភាព​សេវាកម្ម​

ក្រុមហ៊ុន​អាកាសចរណ៍ EVA Air ដែល​ជា​សមាជិក​របស់ Star Alliance ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨៩ ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​អន្តរជាតិ​ឯកជន​ដំបូង​បំផុត​របស់​តៃវ៉ាន់។ អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ ដែល​ក្រុមហ៊ុន​អាកាសចរណ៍ EVA បាន​ផ្ដល់​សេវាកម្ម​ប្រកប​ដោយ​គុណភាព សុវត្ថិភាព​ជា​ចម្បង ទាំង​ក្នុង​ពេល​ហោះហើរ និង​ចុះចត សម្រាប់​អ្នក​ដំណើរ​ទាំង​អស់​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន។

 

ក្រុមហ៊ុន​អាកាស​ចរណ៍ EVA AIR ចេញ​វីដេអូ ២ បង្ហាញ​បទពិសោធន៍ និង​គុណភាព​សេវាកម្ម​

 

ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ពាន​ផ្កាយ​៥ SKYTRAX បាន​ផ្ដល់​ចំណាត់​ថ្នាក់​ដល់ EVA ជា​ក្រុមហ៊ុន​អាកាស​ចរណ៍ ដែល​មាន​បុគ្គលិក​បម្រើ​សេវាកម្ម​ល្អ​បំផុត​នៅ​អាស៊ី ក្នុង​ការ​ស្ទង់មតិ​សម្រាប់​ពាន​រង្វាន់​ឆ្នាំ​២០១២ និង​ចាត់​ចូល​ជា “កំពូល​ក្រុមហ៊ុន​អាកាស​ចរណ៍​ល្អ​បំផុត​ទាំង​១០​របស់​ពិភពលោក” និង “ក្រុមហ៊ុន​អាកាស​ចរណ៍​ល្អ​បំផុត​ដែល​មាន​កាប៊ីន​មាន​អនាម័យ​ខ្ពស់” ក្នុង​ឆ្នាំ​២០១៥។

 

ក្រុមហ៊ុន​អាកាស​ចរណ៍ EVA AIR ចេញ​វីដេអូ ២ បង្ហាញ​បទពិសោធន៍ និង​គុណភាព​សេវាកម្ម​

 

ទន្ទឹម​នឹង​នេះ ក្នុង​រយៈពេល​២៥​ឆ្នាំ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​នូវ​សេវាកម្ម​ហោះ​ហើរ​ត្រង់​មក​ប្រទេស​កម្ពុជា អស់​រយៈពេល​១៣​ឆ្នាំ​ផង​ដែរ ជាមួយ​នឹង​ការ​ផ្តល់​នូវ​គុណភាព​ផ្នែក​សេវាកម្ម ទំនុក​ចិត្ត និង​គុណ​តម្លៃ​ដល់​អតិថិជន​កម្ពុជា៕

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម