គណៈកម្មការរៀបចំបុណ្យ​សព​បង្ហាញផែនទី​ផ្លូវហែសព លោកបណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យថ្ងៃទី២៤ ខែកក្កដា

(ភ្នំពេញ)៖ ខណៈដែលកាលបរិច្ឆេទនៃការដង្ហែសព លោកបណ្ឌិត កែម ឡី រំកិលមកដល់ក្នុងពេលឆាប់ៗនេះ គណៈកម្មការរៀបចំបុណ្យសព បានបង្ហាញផែនទីផ្លូវហែសព លោកបណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ។

ការបង្ហាញផែនទីផ្លូវនេះ គឺដើម្បីបង្កភាពងាយស្រួល​ដល់ ប្រជាពលរដ្ឋដែលចូលរួម ក្នុងពិធីដង្ហែសព លោកបណ្ឌិត កែម ឡី ក៏ដើម្បីភាពងាយស្រួលដល់អាជ្ញាធរ ក្នុងការការពារ និងថែរក្សាសណ្តាប់ធ្នាប់ផងដែរ ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្រុមគ្រួសារសព លោកបណ្ឌិត កែម​ ឡី សម្រេចដង្ហែសពលោក ចេញពីវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ឆ្ពោះទៅកាន់មហាវិថីព្រះមុនីវង្ស និងផ្លូវសហព័ន្ធរុស្សី រួចបន្តដល់រង្វង់មូលចោមចៅ និងធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់ផ្លូវអង្គតាសោម រួចបត់ឆ្វែងបន្តដំណើរទៅប្រមាណជា៨.៥ គីឡូម៉ែត្រ ដល់ផ្ទះបុណ្យសព៕

ខាងក្រោមនេះ គឺជាផែនទីបង្ហាញផ្លូវហែសព លោកបណ្ឌិត កែម ឡី៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ គណៈកម្មការបុណ្យសព លោក កែម ឡី បានបញ្ជាក់ឲ្យដឹងថា សពលោកបណ្ឌិត កែម ឡី នឹងបញ្ចុះ នៅវេលាថ្ងៃត្រង់ម៉ោង ១១៖៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

គួរបញ្ជាក់ថា តាមគម្រោង ការដង្ហែសព លោក កែម ឡី នឹងធ្វើឡើងដោយថ្មើរជើងពីកន្លែងតម្កល់នាវត្តចាស់ ខណ្ឌជ្រោយចង្វារ រហូតដល់រង្វង់មូលចោមចៅ ទើបដង្ហែរតាមរថយន្ត និងម៉ូតូបន្ត ដែលបំណងនេះត្រូវបានសាលារាជធានីបដិសេធ ព្រោះនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ កកស្ទះចរាចរ នឹងអាចកើតបញ្ហាផ្សេងៗផងដែរ។

ទាក់ទងនឹងការសម្រេចនេះ អ្នកស្រី ប៊ូ រចនា ភរិយាសព លោក កែម ឡី បានអំពាវនាវ ឲ្យអ្នកចូលរួមទាំងអស់ជៀសវាងការ ដង្ហែសពដោយថ្មើរជើង គឺសូមឲ្យហែដោយរថយន្ត និងម៉ូតូវិញ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត