តវ៉ា​មុខ​ស្នាក់​ការ​ធនាគារពិភពលោក​ឱ្យ​ចេញ​មក​តទល់​គ្នា

រាជធានី​ភ្នំពេញ ៖ ក្រុម​ដែល​គេ​ឱ្យឈ្មោះ​ថា ជា​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​អតីត​បឹង​កក់ គាំទ្រ​ដោយ​សហគមន៍​បុរី​កីឡា​ជាង​៥០​នាក់ ភាគច្រើន​ជា​ស្ត្រី​ដែល​បាន​ទទួលយក​ដំណោះស្រាយ​រួចរាល់​ហើយ​នោះ បាន​លើកគ្នា​មក​ធ្វើការ​ប្រឆាំង​តវ៉ា​ទៅ​នឹង​គម្រោង​ជំនួយ​ជា​ទឹកប្រាក់ចំនួន​ជាង ១០០​លាន​ដុល្លារ របស់​ធនាគារពិភពលោក​ផ្តល់​ឱ្យ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ចំពោះ​ពួក​គាត់​ដដែល ។ ការ​ប្រឆាំង​តវ៉ា​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា នៅ​ខាង​មុខ​ស្នាក់​ការ​ធនាគារពិភពលោក ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

បាន​កត់​សម្គាល់ថា ស្ត្រី​ខ្លះ​កាន់​មេក្រូ​ស្រែក​ឱ្យ​ប្រធាន​ធនាគារពិភពលោក​ចេញ​មក​តទល់​គ្នា​។ ស្ត្រី​ខ្លះ​ឡើង​លើ​របង​ស្រែក​រក​អ្នក​នៅ​ខាងក្នុង​ឱ្យ​ចេញ​មក​ជួប ។

ស្ត្រី​តំណាង​មក​ពី​សហគមន៍​អតីត​បឹង​កក់​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​នាម​ពួក​ខ្ញុំ​ដែល​ជា​ជន​រង​គ្រោះ ដោយសារ​ការ​បណ្តេញ​ចេញពី​តំបន់​បឹង​កក់​នាំ​គ្នា​មក​កាន់​ធនាគារពិភពលោក​ក្នុងថ្ងៃនេះ គឺ​មាន​បំណង​ចង់​ជួប​ប្រធាន​ធនាគារពិភពលោក ដើម្បី​ឱ្យ​គាត់​និយាយ​បកស្រាយ​ឱ្យ​ច្បាស់លាស់​ទាក់ទិន​ទៅ​នឹង​ការ​ផ្តល់​ជំនួយ​រាប់រយ​លាន​ដុល្លា​ទៅ​ដល់​រដ្ឋាភិបាល ។ ព្រោះថា គ្រាន់តែ​លុយ​ជាង​២០​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​បាន​ផ្តល់​មក​អោយ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១១​ពួក​យើង​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​បឹង​កក់​ជាង​៣​ពាន់​គ្រួសារ បាន​រង​គ្រោះ ដោយ​ត្រូវ​ទទួល​នូវ​ការ​បាត់បង់​ផ្ទះសម្បែង​រង​ទុក្ខវេទនា និង​ធ្លាក់ខ្លួន​ក្រីក្រ ហើយ​មិន​ទាន់​នឹង​បាន​ដោះស្រាយ​ដល់​ពួក​យើង​ផង ឥឡូវ​ឮ​ថា ធនាគារពិភពលោក​មាន​គម្រោង​នឹង​ផ្តល់​លុយ​ឱ្យ​រហូត​ទៅ​ដល់​រាប់រយ​លាន​ដុល្លារ​បន្ថែម​ទៀត​។

ការ​តវ៉ា​បន្ត​ថា ដោយហេតុ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​ពួក​យើង​ជា​អ្នក​រង​គ្រោះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ត្រឹមតែ​លុយ​ជាង ២០​លាន​ដុល្លារ ផង​បាន​ធ្វើ​ឱ្យ​ពួក​យើង​រង​គ្រោះ​រាប់​ម៉ឺន​នាក់​ទៅ​ហើយ ចុះ​ទម្រាំ​តែ​លុយ​រហូត​ទៅ​ដល់​ជាង​១០០​លាន​ដុល្លារ តើ​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​លាន​នាក់ នឹង​ត្រូវ​រង​គ្រោះ​វេទនា​ដូច​ពួក​យើង​នោះ? បែប​នេះ​ហើយ បានជា​ពួក​យើង​ចង់​មក​ជួប​ប្រធាន​ធនាគារពិភពលោក ដើម្បី​សួរ​ឱ្យ​ដឹង​ច្បាស់​និង​ឱ្យ​បកស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​ជំនួយ​មក​រដ្ឋាភិបាល​នេះ ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា កន្លង​មក ពួក​គាត់​ធ្លាប់​បាន​យក​ញត្តិ​មក​ដាក់​សុំ​ការ​អន្តរាគមន៍​ពី​ធនាគារពិភពលោក​ជា​ច្រើន​លើក ច្រើន​សារ​មក​ហើយ តាំងពី​នៅ​ក្នុង​អាណត្តិ​របស់​លោក អា​ឡិច សាន់​សូ ជា​ប្រធាន​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ម្លេ​៉ះ ដាក់​រហូត​ដល់​រូប​គាត់​ដឹង​ពី​បញ្ហា​ពួក​យើង ហើយ​ក៏​ធ្លាប់​ធ្វើការ​សន្យា​ថា គាត់​នឹង​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​ក្រីក្រ​របស់​អ្នក​រង​គ្រោះ​ពួក​យើង​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំបន់​បឹង​កក់​នេះ តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ។ ប៉ុន្តែ​ឥឡូវ​មក​ដល់​ឆ្នាំ​២០១៦ គឺ​៣​ទៅ​៤​ឆ្នាំ​កន្លង​មក​ហើយ សូ​ម្បី​តែ​គ្រួសារ​អ្នក​រង​គ្រោះ​ពួក​យើង​តែ​មួយ​គ្រួសារ​ក៏​មិន​មាន​ដំណោះស្រាយ​ដែរ រហូត​ដល់​ផុត​អាណត្តិ​របស់​គាត់​ទៅ​ទៀត​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​រហូត​មក​ដល់​ឥឡូវ​ពួក​យើង​ឮដំណឹង​ថា ធនាគារពិភពលោក​នឹង​បន្ត​ផ្តល់​ជំនួយ​មក​ឱ្យ​រដ្ឋាភិបាល​ទៀត ដែល​មាន​ចំនួន​រហូត​ទៅ​ដល់​រាប់រយ​លាន​ដុល្លារ​ឯណោះ ដែល​សម្រាប់​ពួក​យើ​យ​គាត់​នៅ​មិន​ទាន់​ដោះស្រាយ​នៅឡើយ​នោះ ។

អ្នក​តវ៉ា​ដដែល​និយាយ​ថា ពួក​គាត់​ត្រូវ​បាន​គេ​ធ្វើការ​បណ្តេញ​ចេញពី​តំបន់​បឹង​កក់​ចាប់តាំងពី​ឆ្នាំ​២០០៨,២០០៩ និង​២០១០​ជា​បន្តបន្ទាប់ ដោយ​តម្រូវ​អោយ​ពួក​យើង​ទទួលយក​នូវ​ប្រាក់​សំណង​ចំនួន​៨​លាន​រៀល និង​ប្រាក់​ចំនួន​៨​ពាន់​ដុល្លារ និង​ផ្ទះល្វែង​មួយ​ល្វែង​ដែល​នៅ​តំបន់​ដំណាក់​ត្រ​យឹ​ង​ដែល​មាន​ទំហំ​៩​ម៉ែត្រ​គុណ​១២​ម៉ែត្រ​តែ​ប៉ុណ្ណោះ​ទៅ​តាម​គម្រោង ។ កាល​ណោះ ពួក​យើង​ទាមទារ​ឱ្យ​មានការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​តែ​ត្រូវ​បដិសេធ ។ ប៉ុន្តែ​រដ្ឋាភិបាល​តម្រូវ​ឱ្យ​ពួក​យើង​ត្រូវ​តែ​ធ្វើការ​ចាកចេញ​តែ​ម្តង តែ​ពួក​យើង​មិន​យល់ព្រម ។ គេ​ថា​ត្រូវ​តែ​បណ្តេញចេញ ធ្វើ​ឱ្យ​ពួក​យើង​គ្មាន​ជម្រើស ក៏​បាន​ចាកចេញ​ទៅ​ទាំង​ឈឺចាប់ ។ ដោយ​អ្នកខ្លះ​ចាកចេញ​ទៅ​ឆ្ងាយ​ធ្វើ​ឱ្យ​ពួក​គាត់​បាត់បង់​នូវ​មុខរបរ​រកស៊ី ធ្លាក់ខ្លួន​ក្រីក្រ ចំណែកឯ​អ្នក​ទទួលយក​ផ្ទះ​វិញ គឺ​ផ្ទះ​នៅ​មិន​បាន អ្នកខ្លះ​ទាល់តែ​យក​ប្លង់​ទៅ​ដាក់​ធនាគារ​ដើម្បី​ខ្ចី​លុយ​យក​មក​ចាយ និង​បាន​ដាច់​ជា​បន្តបន្ទាប់ ។

ពេល​ក្រុម​អ្នក​តវ៉ា​អតីត​បឹង​កក់​ធ្វើការ​លើក​បដា និង​ស្រែក​មេក្រូ​ប្រឆាំង​ទៅ​នឹង​គម្រោង​ផ្តល់​ជំនួយ​របស់​ធនាគារពិភពលោក​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ ក៏​បាន​ចុះ​មក​ធ្វើ​សណ្តាប់ធ្នាប់​ផង​ដែរ តែ​មិន​មានការ​ប៉ះទង្គិច​គ្នា​ឡើយ ។ ពួក​គេ​ធ្វើការ​រំសាយ​ទៅ​វិញ​នៅ​ពេល​ដែល​មាន​បុគ្គលិក​ជនជាតិ​ខ្មែរ​ម្នាក់​ចេញ​មក​ប្រាប់​ថា ប្រធាន​ធនាគារពិភពលោក​ចាស់​លោក​បាន​ផុត​អាណត្តិ​ទៅ​ហើយ ពី​មួយ​អាទិត្យ ឬ​ពីរ​អាទិត្យ​ទៀត ទើប​មាន​អ្នក​ឡើង​តំណែង​ថ្មី​មក​ជំនួស​ប្រធាន​ចាស់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តវ៉ា​មុខ​ស្នាក់​ការ​ធនាគារពិភពលោក​ឱ្យ​ចេញ​មក​តទល់​គ្នា

តវ៉ា​មុខ​ស្នាក់​ការ​ធនាគារពិភពលោក​ឱ្យ​ចេញ​មក​តទល់​គ្នា

តវ៉ា​មុខ​ស្នាក់​ការ​ធនាគារពិភពលោក​ឱ្យ​ចេញ​មក​តទល់​គ្នា

តវ៉ា​មុខ​ស្នាក់​ការ​ធនាគារពិភពលោក​ឱ្យ​ចេញ​មក​តទល់​គ្នា

តវ៉ា​មុខ​ស្នាក់​ការ​ធនាគារពិភពលោក​ឱ្យ​ចេញ​មក​តទល់​គ្នា