យន្តហោះ​​ឥណ្ឌា​មួយ​គ្រឿង បាត់​ខ្លួន​នៅ​ឈូង​សមុទ្រ​បេងហ្គាល់ នៅ​ថ្ងៃ​នេះ

យន្តហោះឥណ្ឌាដឹកយោធាចំនួន ២៩នាក់ ក្នុងនោះរួមមាននាវិក ៦នាក់ ទៅកាន់កោះដាច់ស្រយាលមួយ នៅឯឈូងសមុទ្របេងហ្គាល់ (Bengal) ក្នុងប្រទេសឥណ្ឌា បានបាត់ខ្លួន នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។

យន្តហោះ​​ឥណ្ឌា​មួយ​គ្រឿង បាត់​ខ្លួន​នៅ​ឈូង​សមុទ្រ​បេងហ្គាល់ នៅ​ថ្ងៃ​នេះ

យន្តហោះដែលផលិតដោយប្រទេសរុស្ស៊ី ប្រភេទ AN-32 មួយគ្រឿងនេះ បានធ្វើដំណើរទៅកាន់ ទីក្រុង Port Blair នៅលើកោះ Andaman and Nicobar ស្ថិតនៅភាគខាងត្បូងទីក្រុង Chennai ហើយក៏បានបាត់ខ្លួនចេញពីរ៉ាដាតែម្តង។

អ្នកនាំពាក្យរបស់កងទ័ពជើងទឹកម្នាក់ បានប្រាប់ឲ្យដឹងថា យន្តហោះឈ្លបមើល និងនាវាជាច្រើនគ្រឿង បាននិងកំពុងតែស្វែងរកយន្តហោះដែលបានបាត់ខ្លួននោះហើយ។ គួរបញ្ជាក់ផងដែរថា យន្តហោះមួយគ្រឿងនេះបានដឹកបុគ្គលិកសេវាកម្មទៅកាន់មូលដ្ឋានយោធាឥណ្ឌាមួយនៅលើកោះនោះ៕

យន្តហោះ​​ឥណ្ឌា​មួយ​គ្រឿង បាត់​ខ្លួន​នៅ​ឈូង​សមុទ្រ​បេងហ្គាល់ នៅ​ថ្ងៃ​នេះ

យន្តហោះ​​ឥណ្ឌា​មួយ​គ្រឿង បាត់​ខ្លួន​នៅ​ឈូង​សមុទ្រ​បេងហ្គាល់ នៅ​ថ្ងៃ​នេះ

ប្រែសម្រួល ៖ sabayសេង ឡុង
ប្រភព ៖ channelnewsasia

  • យន្តហោះ​​ឥណ្ឌា​មួយ​គ្រឿង បាត់​ខ្លួន​នៅ​ឈូង​សមុទ្រ​បេងហ្គាល់ នៅ​ថ្ងៃ​នេះ已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: