បុរសម្នាក់ញៀនថ្នាំ ដុតផ្ទះជួលផ្អើលដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងថ្ងៃ

ភ្នំពេញ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសម្នាក់បាត់បង់ស្មារតីរហូតដល់គ្រប់គ្រង់ខ្លួនឯងលែងបាន ក៏បែកគំនិតចង់ដុតផ្ទះចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះនាំគ្នា រត់ចែកជើងគ្នា ប៉ុន្តែសំណាងល្អត្រូវសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរគមន៍ជួយពន្លត់ទាន់េពេលវេលា ហើយអ្វីដែលហួសចិត្តនោះគឺបុរសញៀនថ្នាំ បានសួរសមត្ថកិច្ចថាខ្ញុំជាអ្នកដុតចឹង តើមានទោសប៉ុន្មានឆ្នាំ? ។

បុរសម្នាក់ញៀនថ្នាំ ដុតផ្ទះជួលផ្អើលដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងថ្ងៃ

ករណីបុរសញៀនថ្នាំដុតផ្ទះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ផ្ទះលេខ២៨៤ E2 បន្ទប់ជួលជាន់ទី២ ខាងលើភោជនីយដ្ឋាន តាយតាយ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្រុម២៤ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនបង្កឈ្មោះ សៅ សារ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពីមុនចុងភៅ ស្រុកកំណើត ភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុបារាយ ខេត្តកំពង់ធំ ស្នាក់បន្ទប់ជួល ជាន់ទី២ ខាងលើភោជនីយដ្ឋានយីហោ តាយតាយ ស្នាក់នៅជាមួយមិត្តភក្ត្រ៤នាក់ទៀត ។

តាមប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងរាំង បានឲ្យដឹងថា នៅមុនពេលកើតហតុគឺជនបង្កបានយកចង្ក្រានហ្គាសបើកដុតចោលនិងយកខោអាវមកគរដុតពីលើចង្ក្រានបណ្តាលឲ្យឆេះនិងផ្ទុះកំប៉ុងនៅក្នុងចង្ក្រានបង្កជាភ្លើងឆាបឆេះពិដានកុងផ្លាកគេ បន្ទាប់មកក៏ដើរមកអង្គុយផឹកស្រានៅមុខផ្ទះរងចាំសមត្ថកិច្ចមកចាប់ខ្លួន ព្រមទាំងនិយាយថា ខ្លួនជាអ្នកដុត តើមានទោសប៉ុន្មានឆ្នាំដែល ។

ប្រភពដដែរ បានបន្តទៀតថា បន្ទាប់ពីមានផ្សែងហុ៊យចេញពីបន្ទប់នោះ គឺបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយចាញ់ទឹកតាមទុយោរនិងដាក់ធុងដួសជះពន្លត់ទើបរលត់ទៅវិញ ។

ចំណែកឯជនបង្កក្រោយកើតហេតុសមត្ថកិច្ចចុះទៅឃាត់ខ្លួនរូបគេ បាននិយាយថាខ្លួនមិនមានជំងឺអ្វីនោះឡើយ ហើយបើមិនជឿរឲ្យគ្រូពេទ្យមកពិនិត្យខ្លួនចុះ ។

បច្ចុប្បន្នជនបង្កត្រូវនាំយកមកឃុំខ្លះនបណ្តោះអាសន្ននៅប៉ុស្ត៏នរគបាលបឹងរាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ស ដារ៉ា

បុរសម្នាក់ញៀនថ្នាំ ដុតផ្ទះជួលផ្អើលដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងថ្ងៃ

បុរសម្នាក់ញៀនថ្នាំ ដុតផ្ទះជួលផ្អើលដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងថ្ងៃ

បុរសម្នាក់ញៀនថ្នាំ ដុតផ្ទះជួលផ្អើលដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងថ្ងៃ

បុរសម្នាក់ញៀនថ្នាំ ដុតផ្ទះជួលផ្អើលដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងថ្ងៃ

បុរសម្នាក់ញៀនថ្នាំ ដុតផ្ទះជួលផ្អើលដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងថ្ងៃ

ប្រភព៖ Nokorwatnews

  • បុរសម្នាក់ញៀនថ្នាំ ដុតផ្ទះជួលផ្អើលដល់ប្រជាពលរដ្ឋរត់ចែកជើងគ្នាទាំងថ្ងៃ已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/07/22  Category:ជីវិតនិងសង្គម
Tags: