ឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត

6 Videos


កូនក្រុមដ៏លេចធ្លោរបស់ ណុប ប៉ាយ៉ារិទ្ធ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ២ ឡេង ធីតា ជួបទុក្ខធំក្នុងជីវិត ព្រោះតែជីដូនរបស់តារាពន្លកថ្មីរូបនេះបានទទួលមរណភាពនៅពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦ នេះ ដែលនេះជាមហាទុក្ខដ៏ធំធេងសម្រាប់រូបនាង ។

ឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត

P9

ឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត

ក្រោយពីកញ្ញា ឡេង ធីតា បានបង្ហាញប្រាប់ដល់មហាជនបានដឹងថាលោកយាយារបស់ខ្លួនឈឺធ្ងន់ដល់ដំណាក់កាលធ្ងន់ធ្ងរហើយកាលពីពេលថ្មីៗនោះ ស្រាប់តែថ្ងៃទី ២២ កក្កដា នេះនាងបានប្រកាសប្រាប់មហាជនថា លោកយាយារបស់នាងបានលាចាកលោកទៅហើយ ។

ឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត

គួរបញ្ជាក់ថា ឡេង ធីតា គឺជាបេក្ខភាព The Voice Cambodia រដូវកាលទី ២ ដ៏មានសមត្ថភាពខ្ពស់ម្នាក់ មកពីទឹកដីក្រុងព្រះសីហនុ ។ មហាជនបានចាប់អារម្មណ៍កាន់តែខ្លាំងព្រោះតែនាងមានរូបរាង សំឡេង និង មុខមាត់ស្រដៀងនឹងអ្នកនាង យក់ ឋិតរដ្ឋា ។

ឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិតឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត

ក្រោយការប្រកាសពីទុក្ខសោកដ៏ធំនេះ ក៏មានមិត្តភក្ដិ និង អ្នកគាំទ្រជាច្រើនបានចូលរួមរំលែកទុក្ខ និង ផ្ដល់កម្លាំងចិត្តដល់នាងប្រកបដោយទឹកចិត្តអាណិតអាសូរផងដែរ ៕ ភូមិន្ទ

ឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិតឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិតឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិតឡេង ធីតា ជួប​ទុក្ខ​ធំ​ក្នុង​ជីវិត