ក្រោយ​មាន​ភ្លើង​ឆេះ​យន្តហោះ​កូរ៉េ​ខាងជើង​មួយ​ចុះ​បន្ទាន់​នៅ​ចិន

យន្តហោះ​១​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កូរ៉េ​ខាងជើង  AIR KORYO ដែល​ហោះ​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​ប៉េ​កាំ​ង​បាន​ធ្វើការ​ចុះ​ចត​បន្ទាន់​កាលពី​ថ្ងៃ​ទី​២២ កក្កដា នៅ​ទីក្រុង  SHENYANG ភាគ​ឦសាន​ចិន ដោយសារ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​យន្តហោះ ។

សាក្សី​ម្នាក់​ជា​អ្នកដំណើរ​និយាយ​ថា ផ្សែងហុយ​ចេញពី​កាប៊ី​ន​យន្តហោះ ប្រមាណ​៣០​នាទី ក្រោយ​ការ​ហោះ​ឡើង​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ  SUNAN ក្រុង​ព្យុ​ង​យ៉ាង ។ ពួក​អ្នកដំណើរ​ស្នើ​ឱ្យ​ស្ថិត​នៅ​ស្ងៀមស្ងាត់​រង់ចាំ​យន្តហោះ​ចុះ​បណ្តោះអាសន្ន​នៅ​ក្រុង SHENYANG ។ អ្នកដំណើរ​ពិបាក​ដកដង្ហើម ព្រោះ​ខ្វះ​អុកស៊ីហ្សែន ហើយ​យន្តហោះ​បង្ខំ​ចុះ ១០​នាទី​ក្រោយមក ។ បុគ្គលិក​នៅ​លើ​ដី​ចិន​និយាយ​ថា យន្តហោះ​ត្រូវ​ភ្លើង​ឆេះ​ហើយ​អ្នកដំណើរ​ដែល​ជម្លៀស​ចេញ​ជាប់​នៅ  SHENYANG ៕