រាជទាយាទ​ស្តេច​ថៃ​ជាមួយ​មហេសី​ក្រោយ​ “​លេងខ្លួន​”​ របៀប​ខ្វះ​អាវ​ពាក់​ ធ្វើ​ឲ្យ​តារា​សុំ​ខ្មាស​លើ​ទឹកដី​អា​ល្លឺ​ម៉​ង់​

​គេហទំព័រ​ Bild​ របស់​អា​ល្លឺ​ម៉​ង់​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ដោយ​បង្ហាញ​អំពី​រូបថត​រាជទាយាទ​ស្តេច​ថៃ​ គឺ​ព្រះ​អង្គ​ម្ចាស់​ Maha​ Vajiralongkorn​ និង​មហេសី​ក្រោយ​របស់​ព្រះ​អង្គ​ឈ្មោះ​ Suthida​ Vajiralongkorn​ Aka​ Nui​ ដែល​ "​លេងខ្លួន​"​ ជាមួយនឹង​អាវយឺត​ពណ៌​ស​មិន​ជិត​ខ្លួន​ បញ្ចេញ​ក្បាលពោះ​ និង​ស្នាម​សាក់​រូប​ ធ្វើ​ឲ្យ​តារា​សុំ​ខ្មាស​ នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​ Munich​ យាង​ឡើង​យន្តហោះ​ អម​ដោយ​កង​អង្គរក្ស​ប្រមាណ​៣០​នាក់​ ។​

​តាម​ការ​ផ្សព្វផ្សាយ​របស់​គេហទំព័រ​ Bild​ ឲ្យ​ដឹង​ទៀត​ថា​ រាជទាយាទ​ស្តេច​ថៃ​ Maha​ Vajiralongkorn​ បាន​ទិញ​ភូមិ​គ្រឹះ​មួយ​នៅ​ទីក្រុង​ Lake​ Sternberg​ ប្រទេស​អា​ល្លឺ​ម៉​ង់​ ក្នុង​តម្លៃ​ប្រមាណ​ជាង​១១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​គេហទំព័រ​ Bild​ បាន​លើក​ឡើង​ថា​ "​អាច​មិនយូរ​ទេ​ ព្រះ​អង្គ​មាន​លទ្ធភាព​ទិញ​អាវ​ពាក់​ហើយ​ !​ "​ ។​

​ចាប់តាំងពី​ឆ្នាំ​១៩៧៧​មក​ ព្រះ​អង្គ​ម្ចាស់​ Maha​ Vajiralongkorn​ ព្រះ​ជន្ម​៦៤​ព្រះ​វស្សា​ ជា​រាជទាយាទ​ស្តេច​ថៃ​អង្គ​នេះ​ ធ្លាប់​មាន​មហេសី​ចំនួន​៣​រួច​ហើយ​ ដែល​លែងលះ​គ្នា​ជា​បន្តបន្ទាប់​ គឺ​ ៖​ ១-Soamsawali​ Kitiyakara​ (​អភិសេក​ឆ្នាំ​១៩៧៧​ និង​លែងលះ​គ្នា​ឆ្នាំ​១៩៩១)​ ២-Yuvadhida​ Polpraserth​ (​អភិសេក​ឆ្នាំ​១៩៩៤​ និង​លែងលះ​គ្នា​ឆ្នាំ​១៩៩៦)​ ៣-Srirasmi​ Suwadee​ (​អភិសេក​ឆ្នាំ​២០០១​ និង​លែងលះ​គ្នា​ឆ្នាំ​២០១៤)​ និង​មហេសី​បច្ចុប្បន្ន​ជា​មហេសី​ទី​៤​ឈ្មោះ​ Suthida​ Vajiralongkorn​ Aka​ Nui​ ៕​

Related