រថយន្ត-ម៉ូតូ បុក​​ស្លាប់​ម្នាក់ រ​បូស​ធ្ងន់​ពីរ​នាក់​

6 Videos


ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ ហើយបុរសម្នាក់ និង ស្ត្រីម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងរថយន្ត និង ម៉ូតូបុកគ្នាកាលពីវេលាម៉ោង ៥ និង ២៥ នាទីល្ងាចថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៦ នៅផ្លូវជាតិលេខ ៤ ម្តុំអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្ត-ម៉ូតូ បុក​​ស្លាប់​ម្នាក់ រ​បូស​ធ្ងន់​ពីរ​នាក់​

P9

រថយន្ត-ម៉ូតូ បុក​​ស្លាប់​ម្នាក់ រ​បូស​ធ្ងន់​ពីរ​នាក់​

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះទាំង ៣ នាក់ គឺជាភាគីខាងម៉ូតូក្នុងនោះស្ត្រីដែលរងគ្រោះរហូតដល់ស្លាប់មានឈ្មោះ សំ ចាន់ថា អាយុ ៣៥ ឆ្នាំមានទីលំនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្ត-ម៉ូតូ បុក​​ស្លាប់​ម្នាក់ រ​បូស​ធ្ងន់​ពីរ​នាក់​

ចំពោះអ្នករបួសត្រូវបានដឹកយកទៅជួយសង្គ្រោះភ្លាមៗផងដែរ ដោយអ្នករងរបួសទី ១ ឈ្មោះ ម៉ក់ ជឿន ភេទប្រុសអាយុ ៤៣ ឆ្នាំ ជាអ្នកបើកម៉ូតូមានទីលំនៅឃុំអណ្តូងថ្មដូចគ្នា និង ទី ២ ឈ្មោះ នេត មុំ ភេទស្រីអាយុ ៤៥ ឆ្នាំទីលំនៅភូមិព្រៃនប់ ឃុំ-ស្រុកព្រៃនប់ និង សាកសពត្រូវក្រុមគ្រួសារនាំ យកទៅធ្វើបូណ្យតាមប្រពៃណីជាតិ ៕

                                                                             សុថាត់

រថយន្ត-ម៉ូតូ បុក​​ស្លាប់​ម្នាក់ រ​បូស​ធ្ងន់​ពីរ​នាក់​