អារម្មណ៍ ៦ យ៉ាងពេលក្លាយជាអ្នកមីង

6 Videos


ថ្វីដ្បិតតែមិនមែនជាអ្នកម្តាយពពោះបង្កើតដោយផ្ទាល់ ក្នុងនាមជាម្តាយមីងក៏មានការរំភើបចិត្តចំពោះវត្តមានកូនតូចគួរឱ្យស្រឡាញ់នេះដែរ។ តើអ្នកមានក្មួយតូចដែរទេ? នៅពេលក្មួយទើបនឹងកើត តើអ្នកមានអារម្មណ៍បែបណានៅ ពេលជីវិតដ៏តូចមួយនេះគួរឱ្យក្នាញ់និងថ្នាក់ថ្នមលេចវត្តមាននៅចំពោះមុខអ្នក ?

១. នៅពេលឃើញក្មួយទើបកើតដំបូងអ្នកមានរំភើបរហូតស្រក់ទឹកភ្នែកទេ? មែនហើយមិនមែនមានតែម៉ាក់ប៉ារបស់ទារកទេដែលរំភើបចិត្តត្រឹមជាមីងក៏នឹងមានអារម្មណ៍មួយនេះដែរនៅពេលឃើញកូនតូចរុំផ្អោបដោយកន្សែងពោះគោ រង្វង់មុខក្រហមព្រឿងៗអ្នកអាចនឹងទប់ទឹកភ្នែកមិនជាប់។

P9

អារម្មណ៍ ៦ យ៉ាងពេលក្លាយជាអ្នកមីង

២. អ្នកស្រាប់តែចេះហួងហែងការពារកូនតូចដូចជាម្តាយបង្កើតដែរ។ អារម្មណ៍មួយនេះតាមពញ្ញាក់អ្នកដូចជាមានការបារម្ភភ្លាមៗគ្រាន់តែលឺក្មេងក្អក ឬកណ្តាស់ ឬក៏យំហើយប្រាប់ឱ្យភ្ញៀវមកសួរសុខទុកជូតដៃឱ្យស្អាតមុននឹងចាប់ពរក្មួយរបស់អ្នកជាដើម។

៣. អ្នកនឹកភ្នកចង់ទិញរបស់លេងសម្លៀកបំពាក់និងរបស់ប្រើប្រាស់តូចៗសម្រាប់ក្មួយទោះជាក្មួយមានប្រើគ្រប់គ្រាន់ក៏ដោយ ព្រោះអ្នកមិនអាចទប់ចិត្តចង់ឃើញគេស្លៀកពាក់របស់តូចៗគួរឱ្យស្រលាញ់ទាំងនោះទោះជាអ្នកសល់លុយតិចតួចក្នុងកាបូបក៏ដោយ។

៤. អ្នកស្រាប់តែមានចិត្តហួងហែងមិនចង់ឱ្យអ្នកដទៃពឬលេងជាមួយក្មួយ ។

៥. អ្នកចង់ចំណាយពេលជាមួយក្មួយច្រើនជាអាទិភាព។ ពីមុនមកអ្នកប្រហែលជាមានពេលខ្លះមិនដឹងថាធ្វើអ្វីពេលទំនេរ មិនដឹងថាទៅណាពេលចេញពីធ្វើការក៏មិនទាន់ចង់ចូលផ្ទះតែពេលមានក្មួយអ្នកហាក់សម្រេចចិត្តភ្លាមៗថានឹងទៅមើលថែក្មួយតែម្តងហើយមានពេលខ្លះទៀតអ្នកបដិសេធការណាត់ជួបជាមួយមិត្តភក្តិ ឬទៅធ្វើការយឺតដោយ សារតែជាប់រវល់ជាមួយក្មួយក៏មាន។

៦. ក្មួយក្លាយជាជម្រើសទីមួយក្នុងចិត្តអ្នកហើយអ្នកក៏សម្គាល់ដោយខ្លួនឯងថាខ្លួនចូលចិត្តស្នាមញញឹមសំឡេងសើច ថតរូបជាមួយក្មួយប្តូរScreen ទូរស័ព្ទដាក់រូបក្មួយនិងចូលចិត្តនិយាយពីក្មួយប្រាប់អ្នកដទៃដោយមិនដឹងខ្លួន៕ លក្ខិណា