កម្ពុជា អាច​នឹងមាន​ភ្ញៀវ​ទេសចរណ៍ ប្រមាណ៧លាន​នាក់ ក្នុង​ឆ្នាំ២០២០ និពន្ធដោយ : ម៉ៅ សុផា       July-22-2016, 10:10 pm         60

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា អាច​នឹងមាន​ភ្ញៀវ​ទេសចរណ៍ ប្រមាណ៧លាន​នាក់ ក្នុង​ឆ្នាំ២០២០ជនជាតិបរទេសពីបណ្តាប្រទេសនានា ដែលធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា អាចនឹងកើនឡើង រហូតដល់៧លាននាក់ នាឆ្នាំ២០២០ខាងមុខ។ ដូច្នេះ ការទាមទារឲ្យមានអ្នកជំនាញផ្នែកទេសចរណ៍បន្ថែមទៀត គឺកត្តាដ៏សំខាន់សម្រាប់កម្ពុជា ដើម្បីបំពេញតម្រូវការនៃការកើនឡើងនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ទីភ្នាក់សារព័ត៌មានកម្ពុជា បានដកស្រង់សម្តីរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា កម្ពុជាត្រូវផ្តល់សេវាកម្មមួយយ៉ាងល្អនៅក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យសមស្របទៅតាមស្តង់ដាអាស៊ាន។ លោក ថោង ខុន បន្តថា បើតាមការព្យាកររបស់ក្រសួងទេសចរណ៍ កម្ពុជា នឹងទទួលបានប្រាក់ចំណូលប្រមាណជា៥ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ ក្នុងឆ្នាំ២០២០

រដ្ឋ
មន្ត្ររូបនេះ បានបន្ថែមទៀតថា ការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៧នាក់ ក្នុងឆ្នាំ២០២០ ក៏នឹងផ្តល់ការងារដល់ប្រជាពលរដ្ឋ ប្រហែលជា១លាននាក់ ផងដែរ។ លោក អះអាងថា ប្រជាពលរដ្ឋកម្ពុជា ជាធនធានស្នូល ក្នុងការផ្តល់សេវាដល់ភ្ញៀវទេសចរទាំងនោះ។

លោក ថោង ខុន បានសង្កត់ធ្ងន់ៗថា៖«បច្ចុប្បន្ន យើងនៅមិនទាន់មានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់បម្រើឲ្យវិស័យទេសរណ៍នេះនៅឡើយទេ។ ដូច្នេះហើយ កម្ពុជានៅតែត្រូវការអ្នកជំនាញ ផ្នែកទេសចរណ៍ជាច្រើនទៀត»