ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់​

6 Videos


មានប្រជាពលរដ្ឋខ្មែរម្នាក់បានស្លាប់ ហើយ ៦ នាក់ទៀតរត់គេចខ្លួន ដោយសុវត្ថិភាព ដែលទាហានឈុនខ្មៅថៃបាញ់នៅពេលពួកគាត់ឆ្លងដែនចូលកាប់ឈើក្រញ៉ូងខុសច្បាប់ក្នុង ទឹកដីថៃ ។

ហេតុការណ៍នេះបានកើតឡើងនៅរសៀល ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៦ នៅលើទឹកដីថៃ ខេត្តត្រាត ទល់មុខចំណុចភ្លុកដំរី ក្នុងនិយាមការ TU ( 50159, 43790 ) ។

P9

ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់​

ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់​

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចនៃវរៈការពារព្រំដែន ៨២៥ ទទួលទិសថ្មដា បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវទាហានឈុតខ្មៅថៃបាញ់សម្លាប់ចំនួន ២ គ្រាប់ ចំជើង ១ គ្រាប់ ចំកន្លែង បោះដៃផុត ១ គ្រាប់នោះ មានឈ្មោះ តេង សល្យ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់ភូមិភ្នំ ៧ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ចំណែកអ្នករួមដំណើរមានបុរស ៦ នាក់ទៀត ដែលចូលរួមទៅកាប់ឈើក្រញ៉ូងខុសច្បាប់ ហើយត្រូវបានទាហានឈុតខ្មៅថៃបាញ់ដែរនោះ បានរត់រួចដោយសុវត្ថិភាព ។

ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់​

ក្រោយពេលកើតហេតុកម្លាំងការពាព្រំដែនកម្ពុជាបានទំនាក់ទំនងទៅសមត្ថកិច្ចថៃ ហើយបានចុះទៅពិនិត្យ និង ទទួលសាកសពពីដីថៃមកទឹកដីខ្មែរវិញ ៕

                                                                                              សុថាត់

ចូល​កាប់​ឈើ​ក្រញូង​ក្នុង​ដី​ថៃ ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់​