បុរស​ពីរ​នាក់​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​រាត្រី​ក្នុង​ល្បឿន​លឿន បុក​បង្កាន់ដៃ​ចំណតរថយន្ត​ក្រុង​បណ្តាល​ឲ្យ​របួសធ្ងន់​ទាំង​២​នាក់​ម្នាក់​សង្ឃឹមរ​ស់តិ​ច​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ចំនួន​ពីរ​នាក់​សង្ស័យ​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​បង្កាន់ដៃ​ចំណតរថយន្ត​បណ្តា​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​រងរបួស​ធ្ងន់ ដោយ​អ្នកបើកបរ​សង្ឃឹម​រស់​តិច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦​នៅ​ចំណុច មុខ​សាលាសង្កាត់​លេខ​០១​ចាស់ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ​។ បន្ទាប់ពី​កើតហេតុ​ជន​រងរបួស​ត្រូវបាន យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

យោងតាម​ប្រភពពី​លោក ប្រាក់ ពុទ្ធា នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​លេខ​០១ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ពេល និង​ទីកន្លែង​កើតហេតុ​ខាងលើ យុវជន​ចំនួន​២​នាក់​បាន​រងរបួស​ធ្ងន់ ក្នុងនោះ​ម្នាក់​សង្ឃឹម​រស់​តិចតួច បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​ស្មា​ស់រី​ហ្វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1D-6672 បើកបរ​ដោយ​ឈ្មោះ ពៅ គឹម ស៊ួ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​ដងទង់ ខេត្តកំពត រងរបួស​ធ្ងន់​សង្ឃឹម​រស់​តិចតួច អ្នករួមដំណើរ​មានឈ្មោះ ស៊ន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​ដងទង់ ខេត្តកំពត រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគេ​បាន​ជិះ​ទៅបុក​បង្កាន់ដៃ ចំណតរថយន្ត​ក្រុង បាក់​ដែក​ទី​បង្កាន់ដៃ​ខ្ទាត​ចេញ​ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ​។​

​ក្រោយ​កើតហេតុ យុវជន​រងគ្រោះ​ទាំងពីរ ត្រូវបាន​សង្គ្រោះ​គ្លី​និ​ច​ឯកជន​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។ ចំណែក​ម៉ូតូ​ត្រូវបាន នគរបាល​ចរាចរណ៍ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​រងចាំ​ប្រគល់ជូន​សាច់ញាតិ​ជនរងគ្រោះ​៕ សមុទ្រ​ខៀវ​

KA-22-07-2016-06 KA-22-07-2016-07 KA-22-07-2016-08 KA-22-07-2016-10 KA-22-07-2016-11