រដ្ឋាភិបាល និង​​​ក្រុម​ហ៊ុន​សម្បទានបន្ទោស​គ្នា​​​​​ទាក់ទិន​​វិវាទ​ដីធ្លី

កាលពីម្សិលមិញ អ្នកគ្រប់គ្រងចម្ការកសិឧស្សាហកម្មដ៏ចម្រូងចម្រាសបំផុតមួយចំនួននៅក្នុងប្រទេសកម្ពុជា បានទម្លាក់កំហុសវិវាទដីធ្លីជាច្រើនរបស់ខ្លួនទៅលើរដ្ឋាភិបាល ដោយចោទប្រកាន់ថា មន្រ្តីមិនបានអប់រំសហគមន៍ឱ្យយល់ពីអត្ថប្រយោជន៍ចម្ការធំៗរបស់ខ្លួន។ បណ្តាអង្គការសិទ្ធិមនុស្សបន្ទោសសម្បទានដីសេដ្ឋកិច្ច (ELC) ថាបាននាំឱ្យមានបញ្ហាអាក្រក់បំផុតមួយចំនួននៅប្រទេសកម្ពុជា ក្នុងនោះរួមមានទាំងការកាប់បំផ្លាញព្រៃឈើយ៉ាងរាលដាល និងការបណ្តេញប្រជាពលរដ្ឋទ្រង់ទ្រាយធំចេញពីដីធ្លីផងដែរ។ ប៉ុន្តែនៅពេលក្រសួងកសិកម្មរៀបចំសិក្ខាសាលាមួយកាលពីម្សិលមិញ ដើម្បីពន្យល់ប្រាប់ក្រុមអ្នកគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចអំពីអ្វីដែលរដ្ឋាភិបាលកំពុងធ្វើដើម្បីជួយពួកគេ ក្រុមអ្នកគ្រប់គ្រងបែរជាឆ្លៀតឱកាសនេះដើម្បីសម្តែងការមិនពេញចិត្តរបស់ខ្លួនទៅលើរដ្ឋាភិបាលទៅវិញ។ លោក លឹម ហេង នាយកក្រុមហ៊ុន អាន ម៉ាឌី គ្រុប ដែលមានចម្ការកៅស៊ូទូទាំងប្រទេសមានប្រសាសន៍ថា រដ្ឋាភិបាលលឿនពេកនៅក្នុងការចោទប្រកាន់ថា សម្បទានដីសេដ្ឋកិច្ចល្មើសច្បាប់។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទើបតែបញ្ចប់ការដកហូតកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចរាប់សិប ឬកាត់បន្ថយទំហំដីរបស់ពួកគេទុកជាការពិន័យចំពោះការល្មើសច្បាប់មួយចំនួន និងការចាប់យកដីធ្លីក្នុងចំណោមពួកគេជាដើម។ ចម្ការចំនួន ៣ របស់ក្រុមហ៊ុន អាន ម៉ាឌី គ្រុប ស្ថិតនៅក្នុង ឬជុំវិញដែនជម្រកសត្វព្រៃបឹងពែរ កន្លែងដែលសហគមន៍ជនជាតិដើមភាគតិចចោទប្រកាន់ក្រុមហ៊ុននេះថា បានឈូសឆាយព្រៃសហគមន៍ដែលពួកគាត់បានពឹងផ្អែកជាច្រើនជំនាន់មកហើយ។ ប៉ុន្តែលោក លឹម ហេង បានលើកឡើងថា បញ្ហានានារបស់ក្រុមហ៊ុនគឺជាកំហុសរបស់រដ្ឋាភិបាល ដោយសាតែរដ្ឋាភិបាលមិនបានប្រាប់អ្នកភូមិមូលដ្ឋានអំពីការងារថ្មីៗដែលក្រុមហ៊ុនផ្តល់ជូន។ លោកបានមានប្រសាសន៍ទៀតថា “យើងមានវិវាទដីធ្លីជាច្រើនជាមួយប្រជាពលរដ្ឋមូលដ្ឋាន ដោយសារតែរដ្ឋាភិបាលមិនជួយប្រជាពលរដ្ឋមូលដ្ឋានឱ្យយល់ពីអត្ថប្រយោជន៍នៃសម្បទានដីសេដ្ឋកិច្ច។ ការវិនិយោគគឺដើម្បីសេដ្ឋកិច្ចជាតិ និងដើម្បីប្រជាពលរដ្ឋមូលដ្ឋាន។ ខ្ញុំសុំស្នើឱ្យក្រសួងកសិកម្មជួយប្រជាពលរដ្ឋមូលដ្ឋានឱ្យយល់ថា សម្បទានដីសេដ្ឋកិច្ចនឹងបង្កើតការងារសម្រាប់ពួកគាត់”។ រដ្ឋាភិបាលបានសរសើរសម្បទានដីសេដ្ឋកិច្ចថា ជាវិធីមួយដើម្បីទាញសហគមន៍ជនបទនានាចេញពីភាពក្រីក្រតាមរយៈការផ្តល់ឱកាសឱ្យពួកគាត់ផ្លាស់ប្តូរពីការធ្វើចម្ការពនេចរ និងសម្រាប់តែចិញ្ចឹមក្រពះ ទៅជាការងារកាប់អំពៅ ឬជាជ័រកៅស៊ូជាដើម។ ប៉ុន្តែរដ្ឋាភិបាលមិនបានបង្ហាញថា វាកំពុងឱ្យផលនោះទេ។ ការសិក្សាឯករាជ្យមួយចំនួនទៅលើផលប៉ះពាល់ដែលសម្បទានដីសេដ្ឋកិច្ចបង្កឡើងទៅលើប្រជាពលរដ្ឋមូលដ្ឋានបង្ហាញថា សហគមន៍ទាំងមូលគ្មានជីវភាពធូរធារនោះទេ […]

The post រដ្ឋាភិបាល និង​​​ក្រុម​ហ៊ុន​សម្បទានបន្ទោស​គ្នា​​​​​ទាក់ទិន​​វិវាទ​ដីធ្លី appeared first on The Cambodia Daily.