លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន រិះគន់អត្ថបទ​ដែល​​ចុះ​ផ្សាយ​​​អំពី​ជម្លោះ​នៅ​​សមុទ្រ​ចិន​ខាងត្បូង​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីម្សិលមិញថា សារព័ត៌មានក្នុងស្រុកមួយបានបកស្រាយមិនត្រឹមត្រូវអំពីជំនួបរវាងលោក និងសមភាគីជប៉ុនរបស់លោក ដោយអញ្ជើញលោក គូម៉ាម៉ារុ យូជី (Kumamaru Yuji) ឯកអគ្គរាជទូតជប៉ុនបកស្រាយបញ្ជាក់អំពីភាពត្រឹមត្រូវនៃអត្ថបទនោះ។ ការលើកឡើងនេះទំនងជាសំដៅដល់កាសែត ខេមបូឌា ដេលី ដែលកាលពីថ្ងៃអង្គារ បានចុះផ្សាយអត្ថបទមួយអំពីជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុបក្នុងប្រទេសម៉ុងហ្គោលីកាលពីថ្ងៃសៅរ៍។ ដោយដកស្រង់សេចក្ដីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសជប៉ុន អត្ថបទនេះបានលើកឡើកថា លោក អាេប បានប្រាប់លោក ហ៊ុន សែន ថា លោកបានវិនិច្ឆ័យសាលដីកាតុលាការអន្តរជាតិដែលទុកជាមោឃៈនូវការអះអាងសិទ្ធិកាន់កាប់ដែនទឹកមួយផ្នែកធំរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងថា ជា “សាលក្រមស្ថាពរ និងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់”។ ផ្នែកនៃដែនទឹកទាំងនោះក៏ត្រូវបានអះអាងសិទ្ធិកាន់កាប់ដោយប្រទេសហ្វីលីពីន វៀតណាម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ផងដែរ។ អត្ថបទនេះបានហៅការលើកឡើងរបស់លោក អាបេ ថាជា “ការរិះគន់ច្បាស់ក្រឡែត” ពីជំហររបស់កម្ពុជាស្ដីពីដែនសមុទ្រនេះ។ តែប៉ុន្មានថ្ងែប៉ុណ្ណោះបន្ទាប់ពីកម្ពុជាបដិសេធមិនចូលរួមជាមួយប្រទេសដទៃទៀតក្នុងការចេញសេចក្ដីថ្លែងការណ៍គាំទ្រសាលក្រមនោះ ប្រទេសចិនបានសន្យាផ្ដល់ជំនួយដល់រដ្ឋាភិបាលនូវទឹកប្រាក់ជាងកន្លះពាន់លានដុល្លាររហូតដល់ឆ្នាំ២០១៨ ជាជំនួយឥតសំណងមួយក្នុងចំណោមជំនួយឥតសំណងដែលមានទឹកប្រាក់ច្រើនបំផុតដែលធ្លាប់ផ្ដល់ដល់ប្រទេសកម្ពុជា។ ថ្លែងអំឡុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលផ្ដល់ហិរញ្ញប្បទានដោយប្រទេសជប៉ុនក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កាសែតក្នុងស្រុកមួយបានដកស្រង់មិនត្រឹមត្រូវពីការសន្ទនារបស់លោកជាមួយលោក អាបេ […]

The post លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន រិះគន់អត្ថបទ​ដែល​​ចុះ​ផ្សាយ​​​អំពី​ជម្លោះ​នៅ​​សមុទ្រ​ចិន​ខាងត្បូង​​ appeared first on The Cambodia Daily.