AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​

​ការ​ប្រកួត​បាល់ទាត់​​ពាន​រង្វាន់ AFF Smart U-16 Championship 2016 បាន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ យុវជន​កម្ពុជា​ស្វាគមន៍​​យុវជន​ថៃ​ដណ្ដើម​លេខ៣​​វេលា​ម៉ោង​៣:៣០​ ខណៈ​យុវជន​អូស្ត្រាលី​ជួប​យុវជន​វៀតណាម​​វេលា​ម៉ោង ៦:៣០​នាទី​​ដណ្ដើម​ជើង​ឯក​​​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 

AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​យុវជន​អូស្រ្តាលី

 

​​ក្នុង​ការ​ប្រកួត​ដណ្ដើម​ជើង​​ឯក​​​នៃ​ពាន​ខាង​លើ​​លោក Dinh The Nam គ្រូ​បង្វឹក​ក្រុម​យុវជន​វៀតណាម បាន​ឲ្យ​ដឹង​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​​ក្នុង​ការ​ជួប​គូ​សត្រូវ​​ចាស់​ក្នុង​ពូល​ ​A ដែល​ក្រុម​របស់​លោក​ធ្លាប់​បាន​លត់​រហូត​ ៣-០។ ​គ្មាន​អ្វី​បញ្ជាក់​ច្រើន​ទេ ប៉ុន្តែ​លោក​មាន​ជំនឿ​ចិត្ត​ថា អាច​​យក​ឈ្នះ​អូស្ត្រាលី​បាន​ដដែល។

 
​​ងាក​ទៅ​ខាង​អូស្រ្តាលី​​វិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ក្រុម​​មាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ល្អ ​ពិសេស​គឺ​​បាល់​លើ​(​ប្រើ​ក្បាល​)។ ពួកគេ​បាន​ឡើង​​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដោយ​យក​ឈ្នះ​ថៃ បាល់​កាត់​សេចក្ដី​ប៉េណាល់ទី។

 
ចំណែក​​​ការ​ប្រកួត​ដណ្ដើម​លេខ ៣​​រវាង​​យុវជន​កម្ពុជា និង​យុវជន​ថៃ​វិញ​ពិត​ណាស់​ខាង​ថៃ នឹង​ធ្វើការ​គ្រប​សង្កត់​​មក​លើ​កម្ពុជា។ ប៉ុន្តែ​​​លោក Inoue Kazunori ​គ្រូ​បង្វឹក​ U16 កម្ពុជា​​​​នៅ​តែ​មាន​ជំនឿ​ថា អាច​យក​ឈ្នះ​ថៃ​បាន​ ហើយ​ក៏​ជា​​បំណង​ប្រាថ្នា​ដែល​លោក​ចង់​ប៉ះ​ដៃគូ​មួយ​នេះ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ផង​ដែរ។

 

​​កាល​ពី​វគ្គ​ប្រកួត​​ជម្រុះ​ក្នុង​ពូល U16 កម្ពុជា​ចាញ់​ថៃ​ធ្ងន់ធ្ងរ​ ៦-០​​​ ស្រប​ពេល​​គូ​ដណ្ដើម​ជើង​ឯក​នោះ​ យុវជន​អូស្រ្តាលី​ចាញ់​យុវជន​វៀតណាម​រហូត ៣-០។ ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា​ថា តើ​ល្ងាច​នេះ​ក្រុម​ណា​ នឹង​អាច​យក​ឈ្នះ​បាន?

 

AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​យុវជន​កម្ពុជា

 

AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​យុវជន​វៀតណាម

 

AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​

យុវជន​ថៃ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​