តារាកំប្លែងនាយខ្ចឹប បើកបរខុសបច្ចេកទេស ត្រូវរថយន្ដកុងទីន័រសូងួន បុកពីក្រោយបែកកញ្ចក់ខ្ទេច

រាជធានីភ្នំពេញ ៖ ដោយសារការបើកបរមិនប្រយត្ន័ ធ្វើអោយរថយន្ដរបស់តារាកំប្លែងនាយខ្ចឹប ត្រូវរថយន្ដកុងទីន័រមួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួតសូងួន

បើកមកពីក្រោយក៏ជ្រុលបុកបណ្តាលឲ្យបែកកញ្ចក់ខ្ទេច ខណះនាយខ្ចឹបបើករថយន្ត បត់ចូលផ្ទះលឿនស្លេវដោយមិនបានមើលមុខមើលក្រោយ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

មន្ត្រីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2N-7886បើកបរដោយតារាកំប្លែងនាយខ្ចឹប ក្នុង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបត់ឆ្វេងគោលបំណងចូលផ្ទះពេលនោះស្រាប់តែមានរថយន្ដកុងទីន័រមួយគ្រឿងរថយន្ដ ពាក់ស្លាកលេខភ្នំពេញ 3A-2093 របស់ក្រុមហ៊ុនផែស្ងួតសូងួន មកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យ រថយន្ដរបស់នាយខ្ចឹបបែកកញ្ចក់ខ្ទេច ប៉ុន្ដែមិនមានអ្នកណារងរបួសនោះទេ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានយករថយន្ដទាំង ២ ទៅរក្សាទុកដើម្បីដោះស្រាយ តាមនិតិវិធីច្បាប់៕

តារាកំប្លែងនាយខ្ចឹប បើកបរខុសបច្ចេកទេស  ត្រូវរថយន្ដកុងទីន័រសូងួន បុកពីក្រោយបែកកញ្ចក់ខ្ទេច

តារាកំប្លែងនាយខ្ចឹប បើកបរខុសបច្ចេកទេស  ត្រូវរថយន្ដកុងទីន័រសូងួន បុកពីក្រោយបែកកញ្ចក់ខ្ទេច តារាកំប្លែងនាយខ្ចឹប បើកបរខុសបច្ចេកទេស  ត្រូវរថយន្ដកុងទីន័រសូងួន បុកពីក្រោយបែកកញ្ចក់ខ្ទេច  

តារាកំប្លែងនាយខ្ចឹប បើកបរខុសបច្ចេកទេស  ត្រូវរថយន្ដកុងទីន័រសូងួន បុកពីក្រោយបែកកញ្ចក់ខ្ទេច