រថ​យ​ន្ត​​ដឹក​ខ្សា​ច់ ក្រុ​ម​​ហ៊ុ​ន​រុន​ម​ករា​ ហៅ​ម៉ា​ប់​បុក​ក្មេង​​​ស្លាប់​​​​ ​ពេ​ល​បញ្ជូ​​ន​ទៅ​ស​ង្គ្រោះ​

ក​ណ្តា​ល​៖​ រ​ថយ​ន្តធុ​ន​​មធ្យ​ម​រ​​ប​ស់ក្រុ​​ម​ហ៊ុ​ន រុ​​ន​មក​រា ​ហៅ​ម៉ាប់ ​​បើ​ក​លឿ​ន​​ខ្វះ​ការ​​ប្រុ​ង​ប្រ​យ័ត្ន ​បា​នជ្រុល​ទៅបុក​ក្មេ​​ង​រ​ត់​ឆ្ល​​ង​ផ្លូវ ប​ណ្តា​ល​ឲ្យរ​​ងរ​បួ​សធ្ង​​ន់​​​ ​​ត្រូ​វ​ក្រុ​មគ្រួ​សា​រប​ញ្ជូ​​នទៅ​ស​ង្គ្រោះ​ជា​ប​ន្ទា​ន់​ ​​នៅគ្លី​និ​ក​​ក្រុង​​តា​ខ្មៅ​ ​ប៉ុ​​ន្តែត្រូ​​វ​បា​នស្លា​ប់​​ប​ន្ទា​ប់​​ពី ប​​ញ្ជូ​ន​មក​ដ​ល់​គ្លី​និ​ក ​​ចំ​ណែ​ក​អ្នកបើកបរបានព្យាយាម រត់គេចខ្លួនបាត់ នៅម៉ោង​ ១៤៖៣០នាទី​ ថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០១៦​ នៅចំនុចផ្លូវលេខ២១ A ​ភូមិលេខ២​ឃុំស្វាយរលំ​​ស្រុកស្អាង​ ខេត្តកណ្ដាល​ ។​

មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្ដ​បង្ក​ ម៉ាកវ៉ុងហ្គោ ពណ៌ខៀវ គ្មានស្លាកលេខ​ អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ​ (រត់គេចខ្លួន)​ ជាប្រភេទរថយន្តដឹកខ្សាច់ ចំណែកក្មេងប្រុស រងគ្រោះឈ្មោះ ភារ៉ា សត្យា​ អាយុ៣ឆ្នាំ​រស់នៅក្នុងបន្ទុក មានឪពុកម្តាយ ដែលមានឪពុកឈ្មោះ រិន​ ភារ៉ា​ អាយុ៣២ឆ្នាំ និងម្ដាយឈ្មោះ​ ថាច​ សារ៉ាត់​ អាយុ៣០ឆ្នាំ មុខរបរ​កសិករ​រស់នៅ​ ភូមិ ឃុំកើតហេតុខាងលើ។ មន្ត្រីនគរបានបន្តថា មុនពេលកើតហេតុ រថយន្តបង្កដែលគេស្គាល់ថា ជារថយន្តដឹកខ្សាច់ របស់ក្រុមហ៊ុន រុនមករា ហៅម៉ាប់ បានបើកក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់ក្មេងប្រុសរងគ្រោះ បានរត់ឆ្លងផ្លូវធ្វើឲ្យអ្នកបើកបរ បាត់ម្ចាស់ការក៏ជ្រុលទៅបុកក្មេងប្រុស រងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះ បានឪពុកម្តាយបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកក្រុងតាខ្មៅ ក្រោយមកក៏បានស្លាប់តែម្តង ។ចំណែកអ្នកបើកបរបាន ព្យាយាមរត់គេចខ្លួនបាត់ 

ក្រោយពេលកើតហេតុ កម្លាំងនគរបាលទៅដល់ ធ្វើការវាស់វែង រួចយករថយន្តបង្ក មករក្សាទុកនៅអធិការរដ្ឋាន ស្រុកស្អាង ដើម្បីកសាងសំណុំចាត់ការ ទៅតាមនីតិវិធី​ ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ ករណីស្រដៀងនេះក៏ទើបតែកើតឡើងផងដែរ កាលពីដើមកក្កដានេះ ដែលសិស្សសាលាម្នាក់ 

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រថយន្តយីឌុបសណ្តោងរ៉ឺម៉ក បើកកិនក្មេងស្រី​ សិស្សសាលា អាយុ ១៥ឆ្នាំ បណ្តាលឲ្យស្លាប់ម្នាក់ និងក្មេងប្រុសម្នាក់ទៀត រងរបួសស្រាល នៅវេលាម៉ោង ១១និង៥នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ យ៉ាងអាណោចអាធម នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងភូមីដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងសិស្សសាលា ២នាក់ ឌុបគ្នា ពេលកំពុងធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តសណ្តោងរ៉ឺម៉ក ក៏បានកៀរប៉ះដៃចង្កូតម៉ូតូស្កូបពី ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1DG - 5985 របស់ជនរងគ្រោះ បណ្តាលឲ្យដួល ហើយបានខ្ទាតក្មេងស្រី ចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗយ៉ាងអាណោចអធម ចំណែកក្មេងប្រុសដែលជិះម៉ូតូ ជាមួយបានរងរបួសស្រាល ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថ​យ​ន្ត​​ដឹក​ខ្សា​ច់ ក្រុ​ម​​ហ៊ុ​ន​រុន​ម​ករា​ ហៅ​ម៉ា​ប់​បុក​ក្មេង​​​ស្លាប់​​​​ ​ពេ​ល​បញ្ជូ​​ន​ទៅ​ស​ង្គ្រោះ​

រថ​យ​ន្ត​​ដឹក​ខ្សា​ច់ ក្រុ​ម​​ហ៊ុ​ន​រុន​ម​ករា​ ហៅ​ម៉ា​ប់​បុក​ក្មេង​​​ស្លាប់​​​​ ​ពេ​ល​បញ្ជូ​​ន​ទៅ​ស​ង្គ្រោះ​