ផាន់ គ្រាន់ ​និង​សុខ ទូច ​ប៉ះ​ជើង​ខ្លាំង​ថៃ​​ល្ងាច​នេះ​នៅ Thai Fight

អ្នក​ប្រដាល់ ផាន់ គ្រាន់ ​និង​សុខ ទូច ​នឹង​ត្រូវ​ឡើង​សង្វៀន Thai Fight ​នៅ​ល្ងាច​នេះ ​ចន្លោះ​​វេលា​ម៉ោង៦:២០​ ដល់​ ៨:០០​​នាទី​ ដើម្បី​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ​ពីរ​រូប​គឺ Saiyong ​និង Tengnueng ។

 

 ផាន់ គ្រាន់ ​និង​សុខ ទូច ​ប៉ះ​ជើង​ខ្លាំង​ថៃ​​ល្ងាច​នេះ​នៅ Thai Fightផាន់ គ្រាន់ ​ប៉ះ​ Saiyong ​

 

ផាន់ គ្រាន់ ​ប៉ះ​ Saiyong ​ដែល​ជា​ជើង​ចាស់​របស់​ថៃ មាន​បទ​ពិសោធន៍​ច្រើន​សឹង​តែ​រាប់​មិន​អស់។ ចំណែក​ឯ​កីឡាករ​កម្ពុជា​វិញ ​ទើប​តែ​ទៅ​ប្រកួត​នៅ Thai Fight ​ជា​លើក​ដំបូង​នេះ​ទេ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​រូបគេ​ពិបាក​ក្នុង​ការ​ស្វែងរក​ជ័យជម្នះ​លើ​កីឡាករ​ថៃ​ណាស់។

 

ចំណែក​ឯ សុខ ទូច ​វិញ​ប៉ះ​ជាមួយ Tengnueng ​ក៏​មើល​ទៅ​សមត្ថភាព​ខុស​គ្នា​ច្រើន​ដែរ ពោល​គឺ​សុខ ទូច ​អាច​នឹង​ខ្វះ​បទ​ពិសោធន៍​ដូច​គ្នា ខណៈ​ដែល​ការ​ចេញ​ទៅ​ប្រទេស​ថៃ​នេះ​ក៏​មាន​ភាព​ប្រញាប់​ថែម​ទៀត អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​ត្រៀម​ខ្លួន​ទាន់​ពេល។

 

ផាន់ គ្រាន់ ​និង​សុខ ទូច ​ប៉ះ​ជើង​ខ្លាំង​ថៃ​​ល្ងាច​នេះ​នៅ Thai Fight

សុខ ទូច ​​ប៉ះ​ជាមួយ Tengnueng

 

យ៉ាងណាមិញ ​ការ​ប្រកួត​បើ​មិន​ទាន់​អាជ្ញាកណ្ដាល​ប្រកាស​ទេ​នោះ​នរណា​ឈ្នះ​ក៏​មិន​ទាន់​ប្រាកដ​ដែរ ដូច្នេះ​សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា ដើម្បី​ដឹង​ថា​នរណា​ជា​អ្នក​ខ្លាំង​ពិត​ប្រាកដ៕

 

អត្ថបទ៖មុន្នី រម្យ
រូបភាព៖ Thai Fight