កូនប្រុស​ទាំង​៤​របស់​លោក​បណ្ឌិត កែម ឡី ចូលទៅកាន់​ស្ថានទូត​អូស្ត្រាលី

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​សមាន​ឈ្មោះ​ថា M.Vannak បាន​បង្ហោះ​រូបភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែល​កូន​ៗ​លោក​បណ្ឌិត កែម ឡី ទាំង​៤​នាក់ បាន​ចូល​ទៅ​កាន់​ស្ថានទូត​អូស្ត្រាលី នា​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ។ គណនី​ខាងលើ បាន​សរសេរ​ថា «​ពេល​នេះ កុលបុត្រ​ទាំង​៤​របស់​លោក​បណ្ឌិត កែម ឡី បាន​មក​ដល់​ស្ថានទូត​ប្រទេស​អូស្ត្រាលី នៅ​ភ្នំពេញ​ហើយ​» ។

ការ​ចូល​ទៅ​កាន់​ស្ថានទូត​ខាងលើ​នេះ ត្រូវ​បាន​មតិ​ភាគច្រើន​ធ្វើការ​សន្និដ្ឋាន​យ៉ាង​ច្បាស់លាស់​ថា ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិតជា​ត្រូវ​ជ្រើសរើស​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ហើយ ក្រោយ​ពេល​រៀបចំ​ពិធី​បុណ្យសព​លោក​បណ្ឌិត​ចប់​សព្វគ្រប់ ។ ទោះបីជា​យ៉ាងណា​នេះ​ជា​ព័ត៌មាន​ក្រៅផ្លូវការ​នៅឡើយ ៕