ប៉ិគួកល្អ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ និង​សម្ពាធ​ឈាម​

ប៉ិគួកល្អ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ និង​សម្ពាធ​ឈាម​

ប៉ិគួកសម្បូរទៅដោយវីតាមីន C ណាស់ ដោយ មឺមប៉ិគួក ១០០ក្រាមស្មើនឹងវីតាមីន Ascorbic Acid ៤០ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ វីតាមីនC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រព័ន្ធភាពស៊ាំ ហើយក៏ជាអ្នកទៅ ភ្ញោចដល់កោសិការគ្រាប់ឈាមសប្រឆាំងទប់ទល់នឹងជំងឺដែរ។ ការធ្វើសង្គ្រាមជាមួយបាក់តេរី, វីរុស, មេរោគផ្សិត ឬជំងឺ ត្រូវបានជួយយ៉ាងអស្ចារ្យតាមរយៈការបន្ថែមវីតាមីន C ដល់រាងកាយ  ។ ជាមួយគ្នានេះដែរអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លារបស់វីតាមីន C នឹងទៅប្រឆាំងជំងឺមហារីកទៀតផងតាមរយៈការបន្សាបឥទ្ធិពលរបស់រ៉ាឌីកាលសេរីដែលមានទំនាក់ទំនងនឹងជំងឺនេះ និងជំងឺបេះដូង។រ៉ាឌីកាល់សេរីកើតមានក្នុងរាងកាយដោយសារតែការរំលាយអាហាររបស់កោសិកា។មួយវិញទៀត ប៉ិគួកក៏ជាប្រភពដ៏ច្រើនរបស់ជាតិប៉ូតាស្យូមដែរ ដូច្នេះវាពិតជាអាចជួយគ្រប់គ្រងសម្ពាធឈាមបាន ព្រោះវាដើរតួនាទីជាសារធាតុពង្រីកសរសៃឈាម និងបន្ថយសម្ពាធរបស់សរសៃឈាមអាក់ទែ។ ប៉ូតាស្យូមក៏ជាសារធាតុដ៏សំខាន់ក្នុងការថែរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនដែរ៕

ប្រភព៖ iknow

  • ប៉ិគួកល្អ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំ និង​សម្ពាធ​ឈាម​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:សុខភាព
Tags: