ភ្លាសាច់​​មឹក

ភ្លាសាច់​​មឹក

គ្រឿងផ្សំ ៖
– មឹកធំៗ ៣ក្បាល
– គល់ស្លឹកគ្រៃ ២ដើមហាន់ស្តើងៗ
– ខ្ទឹមក្រហម ៥ដុំហាន់ស្តើងៗ
– ដើមខ្ទឹមហាន់ល្អិតៗ ២ស្លាព្រាបាយ
– ជីវ៉ាន់ស៊ុយហាន់ល្អិតៗ ២ស្លាបព្រាបាយ
– ជីអង្កាម ១ចានចង្កិះ
– ម្ទេសទុំ ១០ផ្លែ
– ខ្ទឹមស ១០កំពិស
– ទឹកត្រី ២ស្លាបព្រាបាយ
– ទឹលក្រូចឆ្មា ៤ស្លាបព្រាបាយ
– ម្ទេសជ្រក់ ១ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាកាហ្វេ

+វិធើធ្វើ៖
– បុកខ្ទឹមស និងម្ទេសទុំជាមួយគ្នាអោយម៉ដ្ធ ដួសដាកចាន យកម្ទេសជ្រក់ ទឹកត្រី ស្ករ ក្រូចឆ្មា មកលាយជាមួយគ្នាអោយសព្វ។
– យកមឹកមកធ្វើអោយស្អាត យកកាំបិតឆូតមឹកតិចៗ រួចហាន់តូចល្មម។
– ដាំទឹកអោយពុះ ដាក់មឹកស្រុះ រហូតដល់ឆ្អិន រួចស្រង់ដាក់ត្រាំក្នុងទឹកត្រជាក់។
– យកចានមួយដាក់មឹក ដាក់ទឹកត្រីបុក ចូលកូរពីរបីត្រលប់ សឹមដាក់គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹម លាយចូលគ្នាអោយសព្វ រួចរោយជីអង្កាមពីលើជាការស្រច៕

ប្រភព៖ iknow