ញាក់សាច់ បុរសម្នាក់ ប្រើដៃរន្ទះ ពិឃាតសត្វមាន់យ៉ាងសាហាវ (មានវីដេអូ)

ប៉េរូ៖ កាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏រន្ធត់មួយ ដែលបុរសម្នាក់ បានពិឃាតសត្វមាន់យ៉ាងសាហាវបំផុត ដែលរូបគាត់ បានប្រើដៃរន្ទះរបស់គាត់ កាប់កមាន់យ៉ាងរហ័ស។

តាមរយៈវីដេអូឃី្លបបានឱ្យឃើញពី បុរសម្នាក់ បានពិឃាតសត្វមាន់យ៉ាងរហ័សណាស់ ក្នុងពេលមួយពព្រិចភ្នែក។ លើសពីនេះទៀតដែរ បុរសម្នាក់នេះ បានពិឃាតសត្វមាន់ ខុសពីមនុស្សដទៃ ដែលរូបគាត់ បានចាប់មាន់ឡើងលើ និងចាប់ស្លាបវាទាំងពីរ ដាក់ពីលើខ្នងរបស់វា ខណៈពេលដែលវា កំពុងតែព្យាយាមរើចេញពីដៃ។ ប៉ុន្តែជាអកុសលរបស់សត្វមាន់ បុរសម្នាក់នេះ បានប្រើដៃរន្ទះរបស់គាត់ កាប់កមាន់ពីក្រោយ ហើយក៏បោះវា ទៅឱ្យដៃគូរបស់គាត់ ដែលមានតួនាទីជាអ្នកកាត់បំពង់កមាន់ ដើម្បីឱ្យប្រាកដថា សត្វមាន់នេះ បានងាប់ហើយ។ បន្ទាប់មកទៀត បុរសម្នាក់នេះ ក៏ចាប់យកមាន់មួយចំនួនទៀត និងធ្វើសកម្មភាពដូចលើមាន់មុន ទៅលើពួកវាបន្ថែមទៀត។ 

តាមប្រភពបានបនែ្ថមឱ្យដឹងថា នៅពេលដែលវីដេអូនេះ បានត្រូវបង្ហោះនៅក្នុងបណ្តាញសង្គម មានមនុស្សមួយចំនួន មានអារម្មណ៍រន្ធត់ជាមួយនឹងវិធីសាស្រ្ត សម្លាប់សត្វមាន់របស់គាត់យ៉ាងខ្លាំង និងមានអ្នករិះគន់ ចំពោះការពិឃាតសត្វរបស់គាត់ទៀតផង។

ទនឹ្ទមនឹងនេះដែរ មានអ្នកមួយចំនួន បានបញ្ចេញមតិថា សត្វមាន់ទាំងនោះ មិនត្រឹមតែបានគេពិឃាតទេ ប៉ុន្តែវាបានរើ និងកន្ដ្រាក់ដោយវេទនាបំផុត។ រីឯអ្នកដទៃ បានមានមតិថា “ត្រូវហើយ ពួកវាងាប់អស់ហើយ ជាមួយជើងរបស់ពួកវា បានស្តូកឡើងលើ”។

គួរបញ្ជាក់ផងដែរ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងប្រទេស ប៉េរូ ហើយមានមនុស្សមួយចំនួន មិនយល់ស្រប ជាមួយនឹងសកម្មភាពរបស់គាត់នោះឡើយ។ ទោះបីយ៉ាងណា ការពិឃាតសត្វមាន់បែបនេះ ក៏មានមនុស្សមួយចំនួនច្រើន បានចេញមកការពារអ្នកពិឃាតនោះទៅវិញ ដោយពួកគេគិតថា នេះជាវិធីដែលធ្វើឱ្យសត្វងាប់លឿន និងមិនវេទនាដល់ពួកវា។

ចុះប្រិយមិត្ដយល់យ៉ាងណា? 

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងរឿងសត្វមាន់នេះដែរ កាលពីលើកមុន ក៏មាននៅឯប្រទេស អាហ្សង់ទីន។

គួររំលឹកថា វីដេអូដ៏គួរ ឲ្យសង្វេគមួយ ត្រូវបានធ្វើឲ្យអ្នកនិយមលេង អ៊ីនធើណេត ជាច្រើនមានការ ភ្ញាក់ផ្អើលជាខ្លាំង ដោយសារវីដេអូ នោះបង្ហាញពី កម្មករក្នុងរោងចក្រចិញ្ចឹម មាន់មួយកន្លែង សម្លាប់កូនមាន់ដែលទើបនឹង ញាស់រាប់ពាន់ក្បាល។

នៅក្នុងវីដេអូ គេលឺសម្លេង កូនមាន់ទាំងនោះស្រែក ដោយគ្មានអ្នកជួយនៅពេលត្រូវ កម្មករទាំងនោះ ចាក់គ្រវែង ពីក្នុងកន្ត្រក ចូលទៅក្នុងផ្នែក ខាងក្រោយនៃឡានដឹកទំនិញមួយ។ វីដេអូនេះ ត្រូវបានលួចថត ដោយសម្ងាត់ពី កម្មករម្នាក់ នៅក្នុងរោងចក្រ ចិញ្ចឹមមាន់ មួយនៃក្រុង San Miguel del Monte ក្នុងប្រទេស អាហ្សង់ទីន។ មូលហេតុដែលកូនមាន់ទាំង នេះត្រូវសម្លាប់ គឺដោយសារតែ ម្ចាស់រោងចក្រ ជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ ហើយពួកគេ មិនមានលទ្ធភាពក្នុងការ ចិញ្ចឹមកូនមាន់ ទាំងនេះឲ្យធំឡើយ។

យោងតាមសារ ព័ត៌មានមួយ ក្នុងតំបន់បាន ចុះផ្សាយថា កូនមាន់ចំនួន ៩លានក្បាល ត្រូវបានគេ កាប់សម្លាប់ ប៉ុន្តែការសម្លាប់ ដោយជាន់ពីលើបែបនេះ នៅមិនទាន់ដឹងថា មានចំនួន ប៉ុន្មានក្បាលនោះទេ។ លើសពីនេះផងដែរ វីដេអូក៏បាន បង្ហាញពីការ អាក់អន់ចិត្ត នៃកម្មករទាំងនោះ ទៅលើការងារមួយនេះ ដោយលឺពួក គេធ្វើបណ្តើរ និយាយបណ្តើរថា៖ "គួរឲ្យអាណិត ពួកឯងណាស់ មិនគួរឲ្យជឿថា គេឲ្យពួកយើង ធ្វើបែបនេះ ដាក់ពួកឯងនោះទេ"។ វីដេអូមួយនេះ ត្រូវបានលេច ឡើងនៅលើ អ៊ីនធើណេត ក្នុងខណៈពេល ដែលការងារ ដ៏ជូរចត់មួយនេះ ផ្ទះជម្លោះឡើង រវាងកម្មករ និងម្ចាស់រោងចក្រ។ មួយវិញទៀត ក្រុមហ៊ុនមួយនេះ មានបញ្ហាប្រាក់កាសជា យូរមកហើយ ហើយពួកគេមិនមានលទ្ធភាព ក្នុងការទិញចំណី មកចិញ្ចឹមកូនមាន់ដែលញាស់ ថ្មីបាននោះទេ។

បើទោះជា ក្រុមហ៊ុននេះ ទទួលរងការ រិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់ អ៊ីនធើណេត ប៉ុន្តែក៏មាន អ្នកសរសេរ អត្ថបទ ទាក់ ទងនឹងចំណីអាហារម្នាក់ បានលើកឡើងថា៖ "វាជារឿងព្រៃ ផ្សៃមួយមែន ប៉ុន្តែគឺជាអ្វី ដែលគេបាន ធ្វើឡើងជាធម្មតា ទៅហើយ។ នៅពេលដែល ចំនួនកូនមាន់ ញាស់លើសកំណត់ ឲ្យពួកគេ ចិញ្ចឹមបាន នោះមាន់ឈ្មោល នឹងលែងសំខាន់ ឲ្យគេទុក ដល់ធំឡើយ"៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់ បុរសម្នាក់ ប្រើដៃរន្ទះ ពិឃាតសត្វមាន់យ៉ាងសាហាវ (មានវីដេអូ)