​ភាពខុស​គ្នា រវាង​កូនប្រុស និង​កូនស្រី​

​ភាពខុស​គ្នា រវាង​កូនប្រុស និង​កូនស្រី​


​ភាពខុស​គ្នា រវាង​កូនប្រុស និង​កូនស្រី​

​កូនស្រី និង​កូនប្រុស តែងតែ​កើត​មក ដោយ​មាន​លក្ខណៈ​ពិសេស និង​ដាច់​ដោយឡែក​ពីគ្នា​។ ឧទាហរណ៍ ក្មេងស្រី ចូលចិត្ត​លេង​តុ​ក្កតា រីឯ​ក្មេងប្រុស ចូលចិត្ត​លេង​កូន​ឡាន ឬ​បាល់ទាត់​ជាដើម​។ ចូរ​ក្រឡេកមើល​ភាពខុស​គ្នា​ខាងក្រោម​នេះ ដើម្បី​អ្នក​ងាយស្រួល ក្នុង​ការចិញ្ចឹម និង​អប់រំ​កូន​។​

១. ជំនាញ​សង្គម​
ក្មេងស្រី​ចេះ​យល់ចិត្ត និង​ស្ងប់​អារម្មណ៍​ជាង​ក្មេងប្រុស ពីព្រោះ គេ​យល់​ពី​អារម្មណ៍ របស់​មនុស្ស​ជុំវិញខ្លួន​។​

២. ចរិត ឬ​សមត្ថភាព​
ក្មេងប្រុស តែងតែ​នាំមុខគេ ក្នុងការ​បង្កជម្លោះ នៅ​ក្នុង​សាលារៀន​។ ក្មេងប្រុស​ក៏​ឆាប់​រៀន​ចេះ ពីអ្វី​ដែល​ថ្មី​ផងដែរ​។ ក្មេងប្រុស ចង់​ដឹង​អ្វី​ដែល​ប្លែកៗ ជាង​ក្មេងស្រី ហើយ​ភាគច្រើន ក្មេងប្រុស​រៀន​គណិតវិទ្យា ពូកែ​ជា​ក្មេងស្រី​។​

៣. របស់​លេង​
ក្មេងស្រី​ចូលចិត្ត​លេង​តុក្កតា រីឯ​ក្មេងប្រុស​ចូលចិត្ត​លេង​ឡាន ឬ​បាល់​។ ប៉ុន្តែ ក្នុង​ករណី​ខ្លះ ក្មេងស្រី​អាច​ចូលចិត្ត បែប​ជា​ក្មេងប្រុស ពីព្រោះ ការទទួល​បាន​អ័រម៉ូន testosterone ច្រើន ពេល​នៅ​ក្នុង​ពោះ​ម្តាយ​។​

៤. ការដើរ​
ក្មេងៗ អាច​ចាប់ផ្តើម​ដើរ នៅ​ចន្លោះ​អាយុ​ពី ៩ ទៅ ១១ ខែ ប៉ុន្តែ ឪពុក​ម្តាយ​ភាគច្រើន បាន​និយាយ​អះអាងថា កូនប្រុស ចេះ​ដើរ​លឿន​ជាង​កូនស្រី នេះ​អាច​ដោយសារតែ ក្មេងប្រុស​ភាគច្រើន​រពឹស មាន​សកម្មភាព​ច្រើន និង​ចង់​ចេះ​ចង់ដឹង ជាង​ក្មេងស្រី​។​

៥. ការនិយាយ​
ក្មេងស្រី អាច​នឹង​ចេះ​និយាយ មុន​ក្មេងប្រុស​វិញ​ម្តង គឺ​ប្រហែលជា​នៅ​អាយុ​មួយ​ឆ្នាំ​កន្លះ ទៅ​ពីរ​ឆ្នាំ​។​

៦. សកម្មភាព​ផ្សេងៗ​
ក្មេងប្រុស តែងតែ​រើរ​បម្រះ ឬ​មាន​សកម្មភាព​ខ្លាំង និង​សកម្ម​ជាង​កូនស្រី​។ ក្មេងប្រុស​ចូលចិត្ត​ហក់​លោត លេង​បាល់ និង​រត់ប្រណាំង ប៉ុន្តែ ក្មេង​ស្រី​ប្រហែល​ជា​ចូលចិត្ត ចំណាយ​ពេល​នៅ​ជាមួយ​ម្តាយ ធ្វើ​ម្ហូប រៀបចំ​តុ និង​លេង​ប្រដាប់ប្រដារ​ក្នុងផ្ទះ​ទៅវិញ​។​

៧. ការឈ្លានពាន​
ក្មេងប្រុស ចូលចិត្ត​រំខាន ឬ​ទៅ​អុកឡុក​ក្មេងស្រី​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី23 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។