សម្រស់​តួ​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ត្រូវ​គេ​យក​ប្រៀប​នឹង​តារា​ចំណូល​ថ្មី

​សម្រស់​របស់​​​តារា​ស្រី​កូរ៉េ​ដ៏​ស្រស់​ស្អាត​ពីរ​រូប​គឺ​ Jun Ji Hyun និង​ Tzuyu សមាជិក​ក្រុម​ចម្រៀង​ TWICE ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​​គ្នា​ក្នុង​កម្មវិធី​ទូរទស្សន៍​ “Happy Together” ​របស់​កូរ៉េ។

 

សម្រស់​តួ​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ត្រូវ​គេ​យក​ប្រៀប​នឹង​តារា​ចំណូល​ថ្មី

 

​Hong Suk Chun ជា​​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​​កិត្តិយស​ដែល​ចូល​រួម​​ក្នុង​កម្មវិធី​ ត្រូវ​បាន​គេ​ចោទ​សួរ​ថា៖ “តើ​តារា​ស្រី​រូប​ណា​ដែល​លោក​គិត​ថា​មាន​សម្រស់​ស្រស់​ស្អាត​ជាង​គេ?”។ ភ្លាម​នោះ​គាត់​ក៏​ឆ្លើយ​ថា៖ “ចំពោះ​ខ្ញុំ​ គឺ​យក​ Kim Tae Hee ឬ​ នរណា​ក៏​បាន​ ព្រោះ​ពួក​គេ​សុទ្ធ​តែ​ដូច​គ្នា”។ យ៉ាង​ណា​ក្ដី​ ​Hong Suk Chun​ ក៏​បាន​រំលឹក​ពី​ Tzuyu ដោយ​និយាយ​ថា៖ “ខ្ញុំ​ប្រឡូក​ក្នុង​សហគ្រាស​កម្សាន្ត​ ២០ ឆ្នាំ​ហើយ​ ហើយ​ខ្ញុំ​គិត​ថា​ Tzuyu ​ស្អាត​មែនទែន”។

 

សម្រស់​តួ​រឿង “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” ត្រូវ​គេ​យក​ប្រៀប​នឹង​តារា​ចំណូល​ថ្មី

 

ពិធី​ករ​កម្មវិធី​បាន​បន្ត​សួរ​ថា៖ “ចុះ​ចំណែក​ Jun Ji Hyun?។ Hong Suk Chun នៅ​តែ​ឆ្លើយ​តប​នឹង​សំនួរ​ដោយ​​​សរសើរ​ Tzuyu ថា៖ “ខ្ញុំ​គិត​ថា​ Tzuyu នឹង​កាន់​តែ​ស្អាត​នៅ​ពេល​ឈាន​ដល់​វ័យ​របស់​ Jun Ji Hyun”។ បច្ចុប្បន្ន​តួ​ស្រី​រឿង​ “សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ”​ មាន​វ័យ​ ៣៤ ឆ្នាំ​ហើយ​ ចំណែក​ឯ​ Tzuyu ក្រុម​ TWICE វិញ​ទើប​តែ​មាន​វ័យ​ ១៧ ឆ្នាំ​ប៉ុណ្ណោះ៕​​

 

ចុច​អាន៖ តួ​រឿង”សង្សារ​ខ្ញុំជា​មនុស្ស​ភព​ផ្កាយ” ប្រឹង​សម្រក​រាង​ខណៈ​ជិត​ដល់​ថ្ងៃ​ថត​​រឿង​ជាមួយ Lee Minho

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AllKpop​