វិបសាយ​ Kickass ដំណើរ​ការ​សា​ជា​ថ្មី​តែ​ជា​ប្រភេទ​ Clone

ក្រោយ​ពី​វិបសាយ​ Kickass ដែល​មាន​ domain ឈ្មោះ KAT.cr បាន​បិទ​ដំណើរ​ការ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ គេ​សង្កេត​ឃើញ​ថា​មាន​វិបសាយ​ Kickass ថ្មី​មួយ​ទៀត​ បាន​បង្ហាញ​ខ្លួន​ឡើង​​ក្នុង​ទម្រង់​ជា​វិបសាយ​ Clone (ចម្លង)។

 

វិបសាយ​ Kickass ដំណើរ​ការ​សា​ជា​ថ្មី​តែ​ជា​ប្រភេទ​ Clone

 

តាម​​​វិបសាយ​ព័ត៌មាន​​ TheVerge បាន​ឲ្យ​ដឹង​ថា​​ វិបសាយ​ Kickass ថ្មី​នេះ ​មាន​ឈ្មោះ​ domain ថា​ KAT.am ដោយ​វា​​បង្ហោះ​ឡើង​លើ​ cloud server ជា​ច្រើន​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​គេ​បិទ​បាន ហើយ​ព័ត៌មាន​ដែល​បង្ហោះ​ឡើង​បាន​លាក់​ទុក​យ៉ាង​កំបាំង​ពី​ក្រោយ​ប្រព័ន្ធ​ការពារ​ Cloudflare។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ វិបសាយ​នេះ​នឹង​បញ្ចូល​ database ទាំង​ស្រុង​របស់​ KAT.cr រួម​មាន​ comment និង​ ព័ត៌មាន​លម្អិត​របស់​អ្នក​ប្រើ​ប្រាស់។

 

​​​​​​បច្ចុប្បន្ន​នេះ​វិបសាយ​ KAT.am មាន​ផ្ទុក​នូវ​ឯកសារ​សម្រាប់​ឲ្យ​ទាញ​យក​ជា​ច្រើន​ដូច​នៅ​លើ​ KAT.cr ដែរ ​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ឯកសារ​ដែល​ដាក់​ឲ្យ​ទាញ​យក​មិន​មាន​អាប់ដេត​ថ្មី​ឡើយ ពោល​​សុទ្ធ​សឹង​ជា​ឯកសារ​មុន​ពេល​ដែល​ KAT.cr បាន​ផ្អាក​ដំណើរ​ការ៕

 

ចុច​អាន៖ តាម​ពិត​ Apple ជា​អ្នក​ជួយ​ឲ្យ​​ FBI ​ចាប់​ខ្លួន​​ម្ចាស់​វិបសាយ​ Kickass បាន​សម្រេច

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​