​អ្នក​ខេត្តកំពង់ធំ​​​ត្រេកអរ​ខ្លាំង​ បានជួប​សម្តេចតេជោ​​ផ្ទាល់​

​ខេត្តកំពង់ធំ ៖ ​នា​​ព្រឹក​​ថ្ងៃ​ទី​២៣ ​កក្កដា ​២០១៦ ​សម្តេច​​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា ​កំពុង​​ជួប​សំណេះសំណាល​ជាមួយ​​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ផ្សារ​ស្ទឹង​​សែន ​ដោយ​​​ជួប​និយាយ​លេង​ជាមួយ​ប្រជាពលរដ្ឋយ៉ាង​ជិត​ស្និ​ទ្ធ​​បំផុត​ ។ សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​វិញ ហាក់​សម្តែង​អារម្មណ៍​សប្បាយ​រីករាយ និង​ត្រេក​អរ ដែល​​បាន​​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នា​​ព្រឹក​នេះ​ ។

គួរ​បញ្ជាក់ា មុន​នឹង​សម្តេច​តេ​ជោ​អញ្ជើញ​ទស្សនកិច្ច​នៅ​ខេត្តកំពង់ធំ​នេះ សម្តេច​តេ​ជោ​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​មន្ត្រី​រាជ​ការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប​ជាដើម​ ។