មនុស្ស​ធាត់​នឹង​អាយុ​វែង​ជាង​មនុស្ស​ស្គម ប្រសិន​កើត​មហារីក !

តាមការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រមុនៗនេះ គឺសុទ្ធតែបានបង្ហាញថា អ្នកកើតជំងឺមហារីកមានរូបរាងធាត់ តែងទទួលបានបរិមាណថ្នាំព្យាបាលមហារីកតិចជាង ឬ មានបញ្ហាអំពីសុខភាពច្រើន ដែលធ្វើឲ្យដំណើរការស្តាររាងកាយរបស់គេ ក៏ប្រែជាលំបាកជាង ។

ប៉ុន្តែ យោងតាមការស្រាវជ្រាវថ្មីៗនេះ ដោយអ្នកវិទ្យាសាស្ត្រ១ក្រុមនៅសកលវិទ្យាល័យ Duke, North Carolina (អាមេរិក) បានធ្វើការសន្និដ្ឋានដ៏ស្មានមិនដល់មួយ អំពីផលប្រយោជន៍របស់ធាត់ ។ តាមរយៈនោះ អ្នកជំងឺមហារីកធាត់ និងលើសទម្ងន់ បែរជាមានឱកាសនៅរស់វែងជាង ពេលជំងឺវិវត្តន៍រីកចម្រើន ប្រៀបនឹងមនុស្សស្គម និងមាំមួន ។

ការស្រាវជ្រាវដឹកនាំដោយបណ្ឌិត Yousuf Zafar មកពីសកលវិទ្យាល័យខាងលើ ត្រូវបានដំណើរការលើតួលេខពីការស្រាវជ្រាវ ៤ ផ្សេងៗគ្នានៅអាមេរិក និងអឺរ៉ុប លើអ្នកជំងឺ ៦១២៨ នាក់ ដែលពួកគេពុំធ្លាប់ត្រូវបានព្យាបាលជំងឺមហារីកពោះវៀនធំរាលដាលមុននោះ ។

លទ្ធផល គឺអ្នកមានតួលេខ BMI ពី ២០ ទៅ ២៤,៩ (តួលេខទម្ងន់សរីរាង្គសមស្រប) នៅរស់បានប្រមាណ ២១,១ ខែ ក្រោយពេលព្យាបាលជំងឺ ។ រីឯពួកអ្នកលើសទម្ងន់វិញ មានតួលេខ BMI ពី ២៥ ទៅ ២៩ រស់នៅបានវែងជាងប្រៀបនឹងក្រុមអ្នកជំងឺដំបូង ២,៥ ខែ ។ ក្នុងពេលអ្នកជំងឺធាត់ មាន BMI ៣០ ទៅ ៣៥ រស់នៅបានប្រមាណ ២ ឆ្នាំ ។

ថ្វីបើដូច្នេះ, ការស្រាវជ្រាវនេះពុំមានន័យថា ជំងឺធាត់អាចការពារអ្នកជំងឺពេលដំណើរការព្យាបាលមហារីក ៕


មនុស្ស​ធាត់​នឹង​អាយុ​វែង​ជាង​មនុស្ស​ស្គម ប្រសិន​កើត​មហារីក !

ងាយ​កើត​ជំងឺមហារីក​ស្បូន ប្រសិន​មនុស្ស​ស្រី​ទទួលយក “​ទម្លាប់​អាក្រក់​” ទាំងនេះ !

មនុស្ស​ធាត់​នឹង​អាយុ​វែង​ជាង​មនុស្ស​ស្គម ប្រសិន​កើត​មហារីក !

ពត៌មាន​ដ៏​រន្ធត់​! អ្នក​រាល់គ្នា​អាចមាន​ជាតិពុល ១៤ គ​.​ក្រ នៅក្នុង​ពោះវៀន​របស់​អ្នក​