តើអ្នកបានដឹងពីសារៈសំខាន់នៃក្រូចសើចហើយឬនៅ?

តើអ្នកបានដឹងពីសារៈសំខាន់នៃក្រូចសើចហើយឬនៅ?

ក្រូចសើច ជារុក្ខជាតិបៃតងម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ ពិសេស វាជាគ្រឿងផ្សំអាហារ ដ៏មានឱជារសឆ្ងាញ់ពិសា ថែម ទៀតផង។ លើសពីនេះទៀតនោះក្រូចសើចត្រូវបានគេយកមកប្រើប្រាស់ធ្វើជា សាប៊ូកក់សក់ បំបាត់ក្លិន ធ្វើធ្មេញស គ្មានក្លិន ជាដើម។ ដើម្បីជ្រាបពីអត្ថប្រយោជន៍យ៉ាងប្រសើរនៃក្រូចសើចសូមប្រិយមិត្ត ឈ្វេងយល់សេចក្តីលម្អិតខាងក្រោមដូចតទៅ៖

១.ស្លឹកក្រូចសើច៖ អាចធ្វើឱ្យ ធ្មេញរបស់អ្នកភ្លឺស រលោងគ្មានក្លិន ដោយគ្រាន់តែ អ្នកយក ស្លឹកក្រូចសើច ស្រស់ មកញីលើធ្មេញទុករយៈពេល ៣ ទៅ ៥នាទី រួចដុសសំអាតធ្មេញរបស់អ្នកតាមធម្មតា នឹងធ្វើឱ្យធ្មេញ មានសុខភាពល្អ។

២.ផ្លែក្រូចសើច៖ ជាសាប៊ូធម្មជាតិដ៏មានប្រសិទ្ធិភាព ក្នុងការកំចាត់អង្កែ ធ្វើឱ្យសក់ទន់ភ្លឺរលោង និង ធ្វើឱ្យមាន សុខភាពល្អ ខ្មៅរលោង។ វិធីងាយៗ គ្រាន់តែ យកផ្លែក្រូចសើចចិតសម្រកឱ្យអស់ពុះជាពីរ ឬ ជាចំណិតៗស្តើងៗ ញីលើក្បាលរបស់អ្នក ថ្មមៗ ឱ្យសព្វ ទុករយៈ១០ ទៅ១៥ នាទីរួចលាងទឹកចេញជាការស្រេច។ មួយវិញទឿត ផ្លែក្រូចសើច ត្រូវបានគេយកមកប្រើប្រាស់ ដើម្បីបំបាត់ក្លិន នៅក្នុងបន្ទប់ទឹកនិង ការពារមិនឱ្យមានសត្វល្អិតចង្រៃចូល ក្នុងនោះអ្នកគ្រាន់តែ យកផ្លែក្រូចសើចមួយផ្លែ ទុកនៅកន្លែងណាមួយក្នុងបន្ទប់ទឹក ឬបន្ទប់គេងរបស់អ្នកជាការស្រេច៕

ប្រភព៖ iknow

  • តើអ្នកបានដឹងពីសារៈសំខាន់នៃក្រូចសើចហើយឬនៅ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:សុខភាព
Tags: