ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​ យ៉ាង​ហោច​ណាស់​៩នាក់ ​នៅ​អាល្លឺម៉ង់

មាន​ការ​វាយ​ប្រហារ​មួយ​បាន​កើត​ឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ស្ថិត​ក្នុង​រដ្ឋធានី​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់ បណ្ដាល​ឲ្យ​មនុស្ស​ ៩​នាក់​ បាន​ស្លាប់​ និង​ជាង​២០​នាក់​រង​របួស។

 

ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​ យ៉ាង​ហោច​ណាស់​៩នាក់ ​នៅ​អាល្លឺម៉ង់

 

បើ​តាម​ប៉ូលិស​បាន​បញ្ជាក់​ថា​ ខ្មាន់​កាំភ្លើង​ គឺជា​ជនជាតិ​អាល្លឺម៉ង់​​កាត់​អ៊ីរ៉ង់​រស់​នៅ​ប៊ែរឡាំង​ផ្ទាល់​ មាន​វ័យ​១៨​ឆ្នាំ​ ហើយ​ក្រោយ​មក​បាន​បាញ់​សម្លាប់​ខ្លួនឯង។ សាក​សព​​ត្រូវ​​ប្រទះ​ឃើញ​ចំណាយ​ប្រហែល​១គម ពី ទីប្រជុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម (Olympia Shopping Center)។

 

ប៉ូលិស​បន្ត​ថា​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ការ​វាយ​ប្រហារ​មាន​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវជន​ណា​នៅ​ឡើយ​ ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​។ បើ​យោង​តាម​ការ​ប្រាប់​របស់​សាក្សី​ ​ភេរវជន​មាន​គ្នា​៣ នាក់​តែ​ ២នាក់​បាន​ចាកចេញ​តាម​រថយន្ត​មួយ​គ្រឿង យាងណាមិញ ក្រោយមកមានការអះអាងថា អ្នកទាំង២ មិនមានពាក់ព័ន្ធនោះទេ។ ភ្លាម​ៗ​ក្រោយ​កើត​ហេតុការណ៍​ ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ត្រូវ​បាន​ផ្អាក​ ហើយ​ប៉ូលិស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​។

 

នេះ​ គឺ​ជា​ការ​វាយ​ប្រហារ​លើក​ទី​២​ហើយ​នៅ​ប្រទេស​អាល្លឺម៉ង់​ដោយ​កាល​ពី​ដើម​សប្ដាហ៍​ យុវជន​ម្នាក់​ជនជាតិ​អាហ្វហ្គានីស្ថាន​ បាន​កាប់​អ្នក​ដំណើរ​នៅ​ស្ថានីយ​រថភ្លើង​ឲ្យ​របួស​ចំនួន​៤​នាក់​។ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម (Islamic State ) បាន​ទទួល​ខុសត្រូវ​ចំពោះ​ ហេតុការណ៍​នោះ​តែ​អាជ្ញាធរ គិត​ថា​យុវជន​វ័យ១៧​ឆ្នាំ​ទំនង​ជា​ធ្វើ​វា​តែ​ម្នាក់​ឯង​ពោល​គឺ​មិន​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ណា​ឡើយ៕

 

ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​ យ៉ាង​ហោច​ណាស់​៩នាក់ ​នៅ​អាល្លឺម៉ង់

 

ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​ យ៉ាង​ហោច​ណាស់​៩នាក់ ​នៅ​អាល្លឺម៉ង់

 

ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​ យ៉ាង​ហោច​ណាស់​៩នាក់ ​នៅ​អាល្លឺម៉ង់

 

ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​ យ៉ាង​ហោច​ណាស់​៩នាក់ ​នៅ​អាល្លឺម៉ង់

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Khaosodenglish, BBC