សាហាវ! ស្ដ្រីឆ្កួតជ្រូក បើកឡានបុកសម្រុកចូល ក្នុងទីសក្ការៈបូជាមួយកន្លែង នៅថៃ (មានវីដេអូ)

ថៃ៖ កាលពីយប់ថ្ងៃសុក្រ ម្សិលមិញនេះ មានហេតុការណ៍រន្ធត់មួយបានកើតឡើង  បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវរថយន្តមួយគ្រឿង បានហោះបោះពួយ បុកចូលទីតាំងបរិវេណរបង Erawan Shrine ដែលជាទីសក្ការៈដ៏ស័ក្ដិសិទ្ធិ និងមានប្រជាប្រិយភាពមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីវ័យ ៥៥ឆ្នាំ ឈ្មោះ Kanuengnit Techorai ជាអ្នកបើកបររថយន្តបង្កហេតុ ម៉ាក Toyota Sedan បានបាត់បង់ម្ចាស់ការ ខណៈពេលកំពុងបើកបរ រួចក៏ជ្រុលទៅបុករបង ទីសក្ការៈបូជា Erawan Shrine ត្រង់ចំណុចប្រសព្វទីតាំងភូមិសាស្រ្ត Ratchaprasong នៃចំណុចកណ្តាល នៃទីក្រុងបាងកក អំឡុងពេលមានប្រជាជន និងភៀវទេសចរជាច្រើន បាននាំគ្នាចូល ទីសក្ការៈមួយនេះ ដើម្បីធ្វើការគោរពបូជា បែបសាសនាហិណ្ឌូ។

បើតាមការឲ្យដឹងពីមន្រ្តីសមត្ថកិច្ច បានចុះទៅដល់ទីកន្លែងកើតហេតុការណ៍ និយាយថា ស្រ្តីចំណាស់វ័យ ៥៥ផ្លាយនេះ ប្រហែលជាមានជំងឺឆ្កួតជ្រូក (សតិមិនល្អ) ទើបបណ្តាលឲ្យបាត់បង់ ម្ចាស់ការលើខ្លួនឯង។ ក្រោយកើតហេតុ អ្នករងរបួសទាំងអស់នោះ ក៏ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ជាមួយគ្នានេះដែរ ភ្ញៀវទេសចរជនជាតិវៀតណាមម្នាក់ ឈ្មោះ Kristy អាយុ ២១ បានរៀបរាប់ប្រាប់ថា «ពួកយើងកំពុងតែធ្វើការអធិស្ឋាន (បួងសួង) ស្រាប់តែរំពេចនោះ លឺសូរក្ឌាំងលាន់ដូចផ្ទុះគ្រាប់បែក ក្រលេកមើលទៅស្រាប់តែឃើញឡានមួយគ្រឿង បានបុកចូលកន្លែងនេះតែម្តង។ ពួកយើងភ័យតត់ស្លត់ជាខ្លាំង ខំនាំគ្នារត់គេចចេញ យ៉ាងប្រញាប់ប្រញាល់បំផុត» ។ 

គួរឲ្យដឹងថា អ្នករងរបួសក្នុងឧបទ្ទវហេតុមួយការណ៍ ត្រូវបានគេកំណត់ស្គាល់ថា៖

១. លោក Jonto Kurniawan អាយុ ៧៣ឆ្នាំ មកពីប្រទេស ឥណ្ឌូនេស៊ី

២. អ្នកស្រី Rosita Kurniawan អាយុ ៥៦ឆ្នាំ មកពីប្រទេស ឥណ្ឌូនេស៊ី

៣. អ្នកស្រី Ong Chey Tao អាយុ ៧០ឆ្នាំ មកពីប្រទេស សិង្ហបុរី

៤. អ្នកនាង Ng Icon Leng អាយុ ៣៥ឆ្នាំ មកពីប្រទេស សិង្ហបុរី

៥. លោកយាយ Miss Leena Bong អាយុ៨១ឆ្នាំ មកពីប្រទេសចិន

៦. អ្នកស្រី Kanuengnit Techorai អាយុ ៥៥ឆ្នាំ ដែលជាអ្នកបើកបររថយន្តបង្កហេតុ ។

ទស្សនាវីដេអូ៖ 

ប្រភព ៖

កំណត់ហេតុខ្ំែរឡូត៖

គួររំលឹកដែរថា  ហើយក៏ជាហេតុធ្វើឲ្យ ប្រជាជនក្នុងតំបន់មានការ ភ័យតន់ស្លត់ជាច្រើនផងដែរ។

ប្រភពបានឲ្យដឹងថា លោករដ្ឋនាយករដ្ឋមន្ត្រី របស់ប្រទេសថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ជនសង្ស័យម្នាក់ ដែលពាក់អាវលឿង ជាប់ពាក់ព័ន្ធ នឹងការបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកកនោះ ពេលនេះត្រូវបានប៉ូលីស ចាប់ខ្លួនបានហើយ គឺនៅក្បែរព្រំដែន កម្ពុជា-ថៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នេះ កងកម្លាំងប៉ូលីសថៃ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ដ៏សំខាន់បំផុតម្នាក់ នៅក្នុងសកម្មភាពបំផ្ទុះ គ្រាប់បែក នៅឯទីសក្ការៈ Erawan កាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅ នៅក្នុងខេត្តស្រះកែវ ជាប់នឹងព្រំប្រទល់ របស់ប្រទេសកម្ពុជា ហើយពេលនេះ រូបគេក៏កំពុងតែ ត្រូវបានបញ្ជូន ទៅកាន់ទីក្រុងបាងកក វិញផងដែរ ដើម្បីធ្វើការសួរចម្លើយ។

យ៉ាងណាមិញ ពេលនេះប៉ូលីសមិនទាន់ បង្ហាញអត្តសញ្ញាណ របស់ជនសង្ស័យ ដ៏សំខាន់ម្នាក់នេះ នៅឡើយទេ តែគេគ្រាន់តែដឹងថា ជននោះ គឺជាបុរសពាក់អាវលឿង ដែលយើងបានឃើញ នៅក្នុងវីដេអូឃ្លីប ដែលថតបាន ដោយកាមេរ៉ាសុវត្ថិភាព នៅក្បែរកន្លែងកើតហេតុ ហើយក៏អាចជាអ្នក ដែលធ្វើការ បង្កប់គ្រាប់បែក បំផ្ទុះមនុស្ស ស្លាប់អស់ ២០នាក់ និងរបួសជាង ១០០នាក់ ផ្សេងទៀត នាពេលកន្លងទៅនេះ ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវ! ស្ដ្រីឆ្កួតជ្រូក បើកឡានបុកសម្រុកចូល ក្នុងទីសក្ការៈបូជាមួយកន្លែង នៅថៃ (មានវីដេអូ)

សាហាវ! ស្ដ្រីឆ្កួតជ្រូក បើកឡានបុកសម្រុកចូល ក្នុងទីសក្ការៈបូជាមួយកន្លែង នៅថៃ (មានវីដេអូ)

សាហាវ! ស្ដ្រីឆ្កួតជ្រូក បើកឡានបុកសម្រុកចូល ក្នុងទីសក្ការៈបូជាមួយកន្លែង នៅថៃ (មានវីដេអូ)

សាហាវ! ស្ដ្រីឆ្កួតជ្រូក បើកឡានបុកសម្រុកចូល ក្នុងទីសក្ការៈបូជាមួយកន្លែង នៅថៃ (មានវីដេអូ)

សាហាវ! ស្ដ្រីឆ្កួតជ្រូក បើកឡានបុកសម្រុកចូល ក្នុងទីសក្ការៈបូជាមួយកន្លែង នៅថៃ (មានវីដេអូ)

សាហាវ! ស្ដ្រីឆ្កួតជ្រូក បើកឡានបុកសម្រុកចូល ក្នុងទីសក្ការៈបូជាមួយកន្លែង នៅថៃ (មានវីដេអូ)