កម្ពុជា​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​ស្តង់ដារ​អាស៊ាន ​ជា​ច្រើន​ទៀត​

ខេត្តសៀមរាប៖ កម្ពុជានៅតែត្រូវការអ្នកជំនាញផ្នែកទេសចរណ៍ ជាច្រើនទៀត ដើម្បីបំពេញទៅតាមកំណើនភ្ញៀវដែលគេបានគិតទុកជាមុនថា អាចនឹងកើនដល់៧លាននាក់ នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។ ការកើនឡើងនេះ តម្រូវឲ្យកម្ពុជាផ្តល់នូវសេវាកម្មមួយយ៉ាងល្អនៅក្នុងវិស័យនេះ ឲ្យស្របទៅតាម ស្តង់ដារអាស៊ាន។ នេះជាការលើកឡើងរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ប្រភពពីសារព័ត៌មានជាតិ AKP ឯកឧត្ដម ថោង ខុនលើកឡើងដូចនេះ នៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញចូលរួម នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញផ្នែក សណ្ឋាគារនិងភោជនីយដ្ឋាននិងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សសាលាបាយ ជំនាន់ទី១៤ ចំនួន១០៧នាក់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងសាលាបាយ។
ឯកឧត្ដម ថោង ខុន មានប្រសាសន៍ថា បើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នំា២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ចំនួន៧លាននាក់ ជាមួយនឹងប្រាក់ចំណូលប្រមាណជា៥ពាន់លានដុល្លារអាម៉េរិក និងផ្តល់ការងារដល់ប្រជាពលរដ្ឋ ដោយផ្ទាល់ប្រមាណជា១លាននាក់។

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថា ពេលនោះប្រជាពលរដ្ឋកម្ពុជា ជាធនធានមនុស្សស្នូលក្នុងការទ្រទ្រង់ និងផ្តល់សេវាដល់អ្នកទេសចរ ទាំងនេះ ខណៈដែលបច្ចុប្បន្ន កម្ពុជានៅមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើ ឲ្យវិស័យទេសចរណ៍នេះនៅឡើយទេ។ ដូច្នេះហើយកម្ពុជានៅតែត្រូវការអ្នកជំនាញ ផ្នែកទេសចរណ៍ជាច្រើនទៀតជាពិសេស អ្នកដែលមានសមត្ថភាព ជំនាញស្តង់ដារអាស៊ាន៕

កម្ពុជា​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​ស្តង់ដារ​អាស៊ាន ​ជា​ច្រើន​ទៀត​ កម្ពុជា​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​ស្តង់ដារ​អាស៊ាន ​ជា​ច្រើន​ទៀត​

ប្រភព៖ kqube

  • កម្ពុជា​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​ស្តង់ដារ​អាស៊ាន ​ជា​ច្រើន​ទៀត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: