ប្រទេសអង់គ្លេសនឹងផលិតនាវាមុជទឹកដើរដោយថាមពលមរមាណូថ្មីជំនួសនាវាចាស់

ក្រោយមានការប៉ះទង្គិចគ្នារវាងនាវាដើរ ដោយថាមពលមរមាណូជាមួយនឹងនាវាដឹក ទំនិញ អង់គ្លេសក៏បានសម្រេចឲ្យផលិតនាវាថ្មីដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Trident ចំនួន៤គ្រឿង ដើម្បីជំនួសនាវាមុជ ទឹកចាស់។ ការសម្រេចសាងសង់នាវាមុជទឹកនុយក្លេអ៊ែរថ្មីនេះសបង្ហាញថា អង់គ្លេស ខិតខំរក្សាឈ្មោះខ្លួនថា ជាប្រទេសមហា អំណាចពិភពលោក។

គម្រោងសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ៤គ្រឿងថ្មី ដើម្បីជំនួសនាវាមុជទឹកចាស់ អង់គ្លេសអាចចំណាយទឹកប្រាក់៣៧លានអឺរ៉ូ។ នៅយប់ថ្ងៃចន្ទកន្លងទៅសមាជិកសភា បានអនុម័តឲ្យមានការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរនេះឡើងជាមួយសំឡេង អនុម័ត៤៧២សំឡេងទល់នឹងសំឡេង ប្រឆាំង១១៧សំឡេង។

នាយករដ្ឋមន្ត្រីថ្មី ថេរេសា មៃ បាន ការពារគម្រោងសាងសង់នេះដោយចាត់ ទុកថា វាជាការធានាបាននូវសុវត្ថិភាពសន្តិសុខរបស់អង់គ្លេស។ យោងតាមលោកស្រី ថេរេសា មៃ អង់គ្លេសមិនអាចបោះបង់នាវាមុជទឹកនុយក្លេអ៊ែរទេ។ នាវាមុជទឹកនេះ អាចជួយលើកទឹកចិត្តប្រទេសសម្ពន្ធមិត្តនានា ហើយក៏បំបាក់ទឹកចិត្តសត្រូវរបស់អង់គ្លេសដែរ។

ជាការកត់សម្គាល់សមាជិកសភាជាង៧០ភាគរយ មកពីគណបក្សការងារដែលជាបក្សប្រឆាំងបានបោះឆ្នោតគាំទ្រឲ្យមាន ការសាងសង់នាវាទាំងនេះតាមការចង់បាន របស់រដ្ឋាភិបាលអភិរក្សនិយម។ ប៉ុន្តែ ប្រធានបក្សប្រឆាំងនៅបក្សការងារគឺ លោក ចេរេមី ឃរប៊ីន ជាអ្នកជំទាស់ដាច់ អហង្ការនូវការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរថ្មី។ សម្រាប់លោក ឃរប៊ីន ការសាង សង់នេះត្រូវចំណាយថវិកាសន្ធឹកសន្ធាប់ ហើយការដែលអង់គ្លេសមានអាវុធប្រល័យ លោកដូច្នេះគឺជាការប៉ះពាល់ដល់ផ្នែក សីលធម៌។

សូមរំលឹកផងដែរថានាវាមុជទឹកមួយគ្រឿងរបស់អង់គ្លេសត្រូវបញ្ជូនទៅកាន់ កំពុងផែ Gibraltar ក្រោយពេលប៉ះទង្គិចគ្នាជាមួយនាវាដឹកទំនិញក្នុងពេលកំពុងធ្វើសមយុទ្ធ។ ជាភ័ព្វសំណាងមិនមានស្លាប់ឬ រងរបួសក្នុងហេតុការណ៍ខាងលើនោះឡើយ។ក្រសួងការពារជាតិអង់គ្លេសបានប្រកាស ឲ្យដឹងថា នាវាដឹកទំនិញបានបុកទៅនឹងនាវាមុជទឹក HSM Ambush ដែលជានាវាដើរដោយថាមពលបរមាណូទំនើបបំផុតរបស់អង់គ្លេស។ ការប៉ះទង្គិចគ្នាកើតឡើងនៅថ្ងៃ ទី២០ ខែកក្កដា ពេលនាវាមុជទឹកបានមុជចូលទឹកទើបនាវាដឹកទំនិញមើលមិនឃើញ ក៏ប៉ះតែម្តង។

កម្លាំងទាហានអង់គ្លេសបានប្រកាស ឲ្យដឹងថា មានការខូចខាតខាងក្រៅបន្តិច បន្តួចទៅលើនាវាមុជទឹក ប៉ុន្តេទាហាននៅក្នុងនាវានោះមិនមានរបួសនោះឡើយ ហើយប្រព័ន្ធបរមាណូក៏មិនរងផងប៉ពាន់នោះដែរ។ នាវាមុជទឹកក៏ត្រូវបានបញ្ជូនទៅកាន់កំពង់ផែ Gibraltar ដើម្បីជួសជុល ចំណែកនាវាដឹកទំនិញមិនខូចខាតអ្វីនោះឡើយក៏បន្តដំណើរទៅមុខ។នាវាមុជទឹកអង់គ្លេសនោះមានតម្លៃ ជាង១ពាន់លានផោន បំពាក់កាំជ្រួចមីស៊ីល Tomahawk បំពាក់ក្បាលគ្រាប់បរមាណូ និងមីស៊ីលបុក។ នាវាខាងលើមានប្រព័ន្ធការពារយ៉ាងពិសេសប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាកើតឡើងដដែល៕

ប្រទេសអង់គ្លេសនឹងផលិតនាវាមុជទឹកដើរដោយថាមពលមរមាណូថ្មីជំនួសនាវាចាស់

ប្រភព៖ nokorwatnews

  • ប្រទេសអង់គ្លេសនឹងផលិតនាវាមុជទឹកដើរដោយថាមពលមរមាណូថ្មីជំនួសនាវាចាស់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: