យន្តហោះកូរ៉េខាងជើងត្រូវភ្លើងឆាបឆេះហើយបង្ខំចុះចតជាបន្ទាន់នៅក្នុងប្រទេសចិន

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air Koryo កូរ៉េខាងជើងបានចុះចតជា បន្ទាន់នៅក្នុងប្រទេសចិនដោយសារតែរងការឆាបឆេះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៦។

ហេតុការណ៍ខាងលើកើតឡើងនៅលើជើងហោះហើរលេខ១៥១របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើងតែមួយគត់ដែល ហោះហើរពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុង ប៉េកាំង។ នៅមុនពេលកើតហេតុអាកាសយានិកក៏បានទំនាក់ទំនងជាមួយមន្ទីរហោះ ហើររបស់ចិននៅវេលាម៉ោង៨និង៣៥នាទី ម៉ោងក្នុងតំបន់ ប្រាប់ពីភ្លើងឆេះចេញពីយន្ត ហោះត្រូវការចុះចតជាបន្ទាន់។ នៅពេល នេះគេមិនទាន់ដឹកថា មានអ្នកស្លាប់ឬរង របួសនោះឡើយ ហើយក៏មិនដឹងពីមូលហេតុដែលបណ្តាលឲ្យឆេះនោះដែរ។

ភាគច្រើនក្រុមហ៊ុនអាកាសចរណ៍ Air Koryo ប្រើប្រាស់ប្រភេទយន្តហោះ TU-202 និង AN-148 ផលិតដោយប្រទេស រុស្ស៊ី។ ការហោះហើរទៅកាន់ក្រៅប្រទេសរបស់ក្រុមហ៊ុននេះមានតែនៅទីក្រុងប៉េកាំង ក្រុងសៀងហៃប្រទេសចិននិងទីក្រុងកំពង់ ផែ Vladivostok នៅក្នុងប្រទេសរុស្ស៊ី ប៉ុណ្ណោះ។

ក្រុមហុនអាកាសចរណ៍ខាងលើមិន មានការហោះហើរជាញឹកញាប់ដូចជាក្រុមហ៊ុនដទៃទៀតឡើយ ដោយសារតែមិនសូវមានអ្នកដំណើរចេញទៅក្រៅ និងរងការ ដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ៕

យន្តហោះកូរ៉េខាងជើងត្រូវភ្លើងឆាបឆេះហើយបង្ខំចុះចតជាបន្ទាន់នៅក្នុងប្រទេសចិន

ប្រភព៖ nokorwatnews

  • យន្តហោះកូរ៉េខាងជើងត្រូវភ្លើងឆាបឆេះហើយបង្ខំចុះចតជាបន្ទាន់នៅក្នុងប្រទេសចិន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: